តួកគីបិទកប៉ាល់ និង ជើងហោះហើរអ៊ីស្រាអែលឆ្លងកាត់ប្រទេសខ្លួន

អង់ការ៉ា ៖ រដ្ឋាភិបាលតួកគី ថ្មីៗនេះបានប្រកាសបិទមិនឲ្យកប៉ាល់ និងយន្តហោះអ៊ីស្រាអែលឆ្លងកាត់ច្រកកំពង់ផែ និងដែនអាកាសប្រទេសរបស់ខ្លួនតទៅទៀត។

ការនេះនឹងបង្កើនការប្រេះឆាផ្នែកការទូតរវាងប្រទេសទាំងពីរ ជុំវិញសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។

រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានប្រាប់សមាជិកសភាថា ទីក្រុងអង់ការ៉ានឹងមិនអនុញ្ញាតឱ្យកប៉ាល់របស់អ៊ីស្រាអែល ឬសូម្បីតែកម្មសិទ្ធិរបស់តួកគីដែលផ្ទុកអាវុធ និង គ្រាប់រំសេវចូលចតI តទៀតទេ ហើយក៏នឹងមិនអនុញ្ញាតឱ្យយន្តហោះអ៊ីស្រាអែលហោះចូលផ្ទៃមេឃរបស់តួកគីដែរ។

ប្រភពការទូតតួកគី បានបញ្ជាក់ថា ការហាមប្រាមនេះ បានអនុវត្តចំពោះយន្តហោះទាំងអស់ ដែលដឹកសព្វាវុធទៅអ៊ីស្រាអែល និង ការហោះហើរផ្លូវការរបស់អ៊ីស្រាអែល។

បច្ចុប្បន្នទំនាក់ទំនងរវាងតួកគី-អ៊ីស្រាអែល ដែលមានភាពតានតឹងរួចទៅហើយនោះ បានដួលរលំបន្ថែមទៀត បន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា។

ទន្ទឹមគ្នា តួកគីបានផ្អាករាល់ការធ្វើពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែលកាលពីខែឧសភាឆ្នាំមុន ដោយចោទប្រកាន់ថា អ៊ីស្រាអែលបានប្រព្រឹត្ត “អំពើប្រល័យពូជសាសន៍” នៅក្នុងទឹកដីប៉ាឡេស្ទីន ជាការចោទប្រកាន់ដែលអ៊ីស្រាអែលច្រានចោល៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner