សម្ពោធដាក់ឱ្យដំណើរការសាខា ប ស ស នៅផ្សារទំនើបអីអនទាំង៣ ភ្ជាប់ជាមួយមជ្ឈមណ្ឌលស្វែងរកការងារធ្វើ

(ភ្នំពេញ)៖ សម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការបេឡាជាតិសន្តិសុខសង្គម នៅ​តាម​ផ្សារ​ទំនើបអីអនទាំង៣សាខានៅក្នុងរាជធានីភ្នំពេញ នឹងបង្កលក្ខណៈ​ងាយ​ស្រួលទៅ​ដល់បងប្អូនកម្មករ និយោជិត ក៏ដូចជា អ្នកប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចមក​ចុះ​ឈ្មោះ ធ្វើបណ្ណ ប ស ស កាន់តែនៅគៀកលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ពិសេស​​បងប្អូនដែលមានទីលំនៅជិតរាជធានីភ្នំពេញ បន្ថែមលើសាខានានានៅតាម​បណ្តារាជធានីខេត្ត។

នេះជាការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ ក្នុងពិធីសម្ពោធសាខា បេឡាជាតិសន្តិសុខសង្គម នៅសាខាអីអន​ទាំង៣ ភ្ជាប់ជាមួយនិងមជ្ឈមណ្ឌលស្វែងរកការងារធ្វើនៅក្នុង​រាជធានីភ្នំពេញ​នៅ​ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ បញ្ជាក់ដែរថា គ្រប់ទីតាំងសាខា ប ស ស របស់ក្រសួង​ការងារ និងភ្ជាប់ជាមួយនិងមជ្ឈមណ្ឌលសម្រាប់ស្វែងរកការងារ ដល់បងប្អូនប្រជា​ពល​ករ ដែលត្រឡប់មកពីប្រទេសថៃ អាចមកសួរនាំព័ត៌មានពីឱកាសការងារនៅទីនេះ ដោយបុគ្គលិកប្រចាំការ ជារៀងរាលថ្ងៃផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណទៅដល់ផ្សារទំនើអីអនទាំង៣សាខា ដែលផ្តល់ទីតាំងសម្រាប់សាខា ប ស ស និងមជ្ឃមណ្ឌលស្វែងរកការងារធ្វើ ដោយមិនគិតថ្លៃ រួមជាមួយនិងមិនគិតថ្លៃទឹកភ្លើងទាំងអស់។ ផ្សារទំនើបអីអន មិនត្រឹមតែជាទីកន្លែង ផ្សារទើប សម្រាប់ប្រជាពលរដ្ឋមកលេងកម្សាន្ត ទិញសម្ភារគ្រប់ប្រភេទប៉ុណ្ណោះទេ តែបានចូលរួមជាមួយនិងរាជរដ្ឋាភិបាល នៅក្នុងការផ្តល់សេវាសារធារណដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

គួរបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប ស ស ទទួលយកសមាជិក ភាព ជាកម្មករនិយោជិក ដែលធ្វើការងារនៅតាមរោងចក្រសហគ្រាសនានា ហើយក៏​បានផ្តល់ឱកាសទៅដល់បុគ្គលស្វ័យនិយោជន៍ អ្នកដែលស្ថិតនៅក្នុងបន្ទុកគ្រួសារ មន្ត្រី​រាជការ មន្ត្រីសារធារណៈ ក៏អាចក្លាយទៅជាសមាជិកផងដែរ។ រហូតដល់​បច្ចុប្បន្ន​នេះ ប ស ស មានសមាជិកប្រមាណ ៣.២លាននាក់ ខណៈដែលក្រសួ​ងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងដាក់ឱ្យបម្រើសេវាតាមអនឡាញ​ឱ្យបាន​ច្រើនដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់សេវានេះ ដោយមិនចាំបាច់​មក​ដល់ទីតាំង ដែលនឹងផ្តល់ភាពងាយស្រួលទៅដល់សមាជិកផងដែ ៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner