កីឡាករកីឡាការិនីវាយកូនគោលជាតិនិងអន្តរជាតិ៨៤នាក់ចូលរួមការប្រកួតពានរង្វាន់កីឡាវាយកូនគោលរ៉ូយ៉ាល់សប្បាយៗឆ្នាំ២០២៥

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖កីឡាករកីឡាការិនីវាយកូនគោលជាតិនិងអន្តរជាតិ៨៤នាក់បានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ការប្រកួតកីឡាវាយកូនគោលសប្បាយៗ ដែលរៀបចំ ទីលានកីឡាវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ ។

ការប្រកួតនេះ បើទោះបីហាក់មិនអំណោយផលផ្នែកអាកាសធាតុ ដោយសារតែភ្លៀងធ្លាក់អំឡុងពេលដំណើរការប្រកួតយ៉ាងណាក៏ដោយ ប៉ុន្តែការប្រកួតនៅតែបន្តរហូតបញ្ចប់ជាស្ថាពរទៅតាមទិសដៅដែលបានគ្រោងទុក។

អ្នករៀបចំការប្រកួត តំណាងទីលានកីឡាវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ បានគូសបញ្ជាក់ថា ការប្រកួតដែលមានការចូលរួមពីកីឡាករកីឡាការិនីវាយកូនគោលជាតិ និងអន្តរជាតិជាច្រើនចូលរួមនេះ បានប្រសិទ្ធនាមថា ការប្រកួតពានរង្វាន់កីឡាវាយកូនគោលរ៉ូយ៉ាល់សប្បាយៗ បានបង្កើតឡើងជារៀងរាល់ខែ ក្នុងគោលបំណងចូលរួមលើកកម្ពស់អភិវឌ្ឍន៍វិស័យកីឡាវាយកូនគោលឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនៅក្នុងតំបន់។ បន្ថែមលើសនេះទៀត ទីលានចង់បង្កើតឱ្យមានបរិយាសកាសការជួបជុំសប្បាយរីករាយ និងបង្កើតទំនាក់ទំនងរវាងកីឡាករកីឡាការិនីជាតិនិងអន្តរជាតិ ដែលជាការបង្កើតឱកាសផ្សារភ្ជាប់ការជែកអំពីគម្រោងវិនិយោគនៅកម្ពុជាជួយលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។

អ្នករៀបចំរូបនេះ បានឱ្យដឹងទៀតថា ក្នុងចំណោមកីឡាករកីឡាការិនីជាតិនិងអន្តរជាតិសរុប៨៤នាក់ដែលបានចូលរួមប្រកួត ក៏មានកីឡាករមួយចំនួនក៏ជាកីឡាករថ្នាល ហើយកីឡាករមួយចំនួនទៀត ក៏ជាកីឡាករមានសមត្ថភាពខ្លាំងជាអតីជម្រើសជាតិផងដែរ។ ដ្បិតយើងចង់ឱ្យការប្រជែងដើម្បីមានទាំងគុណភាពនិងបរិមាណដែលជាការរួមចំណែកផ្តល់នូវការអភិវឌ្ឍសមត្ថភាពជំនាញសម្រាប់កីឡាករកីឡាការិនីក្នុងស្រុក ឆ្លើយតមទៅនិងការប្រកួតប្រជែងនាពេលអនាគ។

កីឡាករកីឡាការិនីដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតដែលរៀបចំដោយ ទីលានកីឡាវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ បានបង្ហាញអារម្មណ៍ សប្បាយរីករាយជាខ្លាំង ដែលតាមរយៈការប្រកួតជារៀងរាល់ខែនេះ បានផ្តល់ឱកាសឱ្យពួកគាតបានជួបជុំនិងស្គាល់កីឡាករជាតិនិងអន្តរជាតិជាច្រើន ជួយឱ្យមានការប្រាស្រាយទំនាក់ទំនងគ្នាកាន់តែល្អ នាំមកនូវមិត្តភាពសាមគ្គីភាព ឈានទៅដល់ការបង្កើតឱកាសវិយោគរួមគ្នាថែមទៀតផង។ជាមួយគ្នានោះ ក៏បានផ្តល់ឱកាសឱ្យពួកគាត់ជាកីឡាករបានហ្វឹកហាត់ដុសខាត់សមត្ថភាពជំនាញកីឡាវាយកូនគោលដែលខិតខំកន្លងមក។ក្នុងនាម ជាកីឡាករក្នុងស្រុក សូមថ្លែងអំណរគុណដល់ទីលានកីឡាវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ ដែលបានរៀបចំការប្រកួតសប្បាយជារៀងរាល់ខែ ដែលជាផ្នែកមួយជំរុញឱ្យកីឡាករកីឡាការិនីវាយកូនគោលនៅក្នុងស្រុកបានអភិវឌ្ឍសមត្ថភាព។

ជាលទ្ធផលប្រកួតពេញមួយល្ងាច ក្រុមជ័យលាភី BEST BALL GROS CHAMPIONបានទៅ លោក ឱក សូម៉ាណា និងលោក ឱក សូភាព. BEST BALL NET CHAMPIONបានទៅ ក្រុមកីឡាករ ឱក សូម៉ានិត និងកីឡាករវៀតណាម ប៊ុយ កុកណាម ខណៈកីឡាករអ៊ុន ឌី និងកីឡាការិនីលីលីទទួលបានចំណាត់លេខ២ ៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner