ពលរដ្ឋក្នុងសហគមន៍បុរីចំការដូងទាំងចាស់ទាំងក្មេងជាង ៦០០នាក់ចូលរួមរត់ក្នុងកម្មវិធី CKD FAMILY FUN RUNលើកទី៣

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ដោយការគិតគូលើបញ្ហាសុខភាពសហគមន៍ជាចម្បងប្រជាពលរដ្ឋរស់នៅក្នុងបុរីចំការដូងបានរួមគ្នាបង្កើតជាព្រឹត្តិការណ៍រត់ប្រណាំងដែលមានការចូលរួមពីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីក្នុងសហគមន៍ប្រមាណជាង៦០០នាក់។

ព្រឹត្តិការណ៍នេះត្រូវបានប្រសិទ្ធនាមថា CKD FAMILY FUN RUNលើកទី៣ ជាផ្នែកមួយជួយលើកកម្ពស់សុខមាសភាពនៅក្នុងសហគមន៍ និងជាចលនាមួយជួយជំរុញបំផុសឱ្យសហគមន៍ដ៏ទៃទៀតងាកមកគិតគូដល់សុខមាលភាពដែលជាភាពចាំបាច់ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងគ្រួសារ ។

លោក ប៊ុន ថន តំណាងឱ្យអ្នករៀបចំ បានថ្លែងបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងក្នុងសហគមន៍បូរីចំការដូងនេះ វាជាលើកទី៣ហើយ ។ ការរៀបចំនេះ ក្នុងគោលបំណងបង្ហាញនៃការស្រលាញ់គិតគូចំពោះសុខមាលភាពប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ និងបង្កើតនូវការសប្បាយរីករាយ និងការផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពសាមគ្គីភាពឱ្យកាន់តែមានភាពល្អប្រសើរសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បុរីចំការដូងទាំងអស់គ្នា។

ប្រជាពលរដ្ឋដែលមកចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង បានបង្ហាញអារម្មណ៍សប្បាយរីករាយចំពោះវត្តមានព្រឹត្តិការណ៍រត់មួយនេះនៅក្នុងសហគមន៍ដែលពួកគាត់រស់នៅ ហើយ បានចាត់ព្រឹត្តិការណ៍រត់មួយនេះ ជាឱកាសពង្រីកការប្រាស្រាយទាក់ទងស្គាល់គ្នាកសាងមិត្តភាពចាប់តាំងពីកុមារភាពដល់មនុស្សវ័យចំណាស់ ។ ដ្បិតការស្គាល់គ្នា និង យល់ចិត្តគ្នារវាងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ជាមួយគ្នា ជាកក្តាផ្តល់នូវការសាមគ្គីភាព ជួយឱ្យសហគមន៍កាន់តែរីកចម្រើន ពិសេស ជួយឱ្យសហគមន៍កាន់តែមានសុខសុវត្ថិភាព ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ CKD FAMILY FUN RUNលើកទី៣នេះ បានទាក់ទាញប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បូរីចំការដូងចូលរួមជាង ៦០០នាក់ ដែលចាប់តាំងពីម៉ោង៥ព្រឹក ដោយរត់លើពីរវិញ្ញាសា គឺ ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ ៕

រូបភាព ៖ មឿង គឹមរ៉ុង
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner