រដ្ឋបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពអញ្ជើញកាន់បិណ្ឌ៨ នៅវត្តកំពង់ធំ

កំពង់ធំ៖ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី៨ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥  ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌជាមួយ និងព្រះសង្ឃ​លោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត នៅវត្តឥន្ទ្រីយ័សំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
 
នៅក្នុងឱកាសនេះដែរ អភិបាលខេត្តកំពង់ធំ បានប្រគេនព្រះសង្ឃនូវ អង្ករ ទឹកសុទ្ធ និងបច្ច័យមួយចំនួន សម្រាប់ដំណើរការនៅក្នុងវត្តផងដែរ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥៕
ដោយ​៖ប៊ុន​រដ្ឋា

ads banner