ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC)ឆ្នាំ២០២៥
ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការ ពង្រឹងទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយបង្ហាញពីឥទ្ធិពលយ៉ាងជ្រាលជ្រៅនៃគំនិតផ្តួចផ្តើមវគ្គបណ្តុះ បណ្តាលក្រោមកម្មវិធី ITEC ។ ការបង្ហាញការប្តេជ្ញាចិត្ត បានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍អបអរសាទរទិវាកិច្ច សហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) បានរៀបចំឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅ សណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ ។ ការប្រារព្ធពិធីនេះ ត្រូវបានគេបញ្ជាក់ថា មិនមែនគ្រាន់ តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃចំណងមិត្តភាពដែលស្ថិតស្ថេររវាងឥណ្ឌា និងកម្ពុជា ។
អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងឱកាសនោះរួមមាន ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមទេសរដ្ឋមន្ត្រី ស្រ៊ី ថាមរុង្គ, លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ ប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ និងជាប្រធានសមាគមអតីតនិស្សិតកម្ពុជា-ឥណ្ឌា ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខា ធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងរួមជាមួយនឹងអតីតអ្នកចូលរួមវគ្គបណ្តុះបណ្តាលខ្លីនិស្សិតជាង ១០០នាក់ ។
ក្នុងសុន្ទរកថាស្វាគមន៍ ឯកអគ្គរដ្ឋទូតឥណ្ឌា លោក Vanlalvawna Bawitlung បានគូសបញ្ជាក់ថា កម្មវិធី ITEC ជាវេទិកា ពង្រឹងសមត្ថភាពរបស់ក្រសួងកិច្ចការបរទេសរដ្ឋាភិបាលឥណ្ឌា និងជាក្របខ័ណ្ឌស្ថាប័ន ដ៏ចំណាស់បំផុតមួយ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ។ លោកបានមានប្រសាសន៍អំពីទស្សនវិជ្ជារបស់កម្មវិធី ITEC គឺថា “Vasudhaiva Kutumbakam” ដែលជាជំនឿជឿជាក់ថា ពិភពលោកគឺជាគ្រួសារមួយ ។ លោកបញ្ជាក់ទៀតថា កម្មវិធី ITEC ផ្តល់ឱកាសបណ្តុះបណ្តាល ដោយផ្ទាល់ ដែលផ្តល់ការឧប្បត្ថម្ភលេញសម្រាប់ អ្នកចូលរួមជាង ១២,០០០ ជារៀងរាល់ឆ្នាំ តាមរយៈវគ្គបណ្តុះបណ្តាលជាង ៣០០ ដែលធ្វើឡើងដោយស្ថាប័នធំៗជាង ១២០ នៅ ក្នុងប្រទេសឥណ្ឌា ។ រហូតមកដល់បច្ចុប្បន្ននេះ មន្ត្រីជាង ២២៥,០០០នាក់ មកពីជាង ១៦០ប្រទេស ត្រូវបានបណ្តុះបណ្តាលក្នុងវិស័យស៊ីវិល និងការពារជាតិ ក្រោមគំនិតផ្តួចផ្តើមនេះ ។
ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា បានជម្រាបជូនអង្គពិធីអំពីកំណែទម្រង់ដ៏សំខាន់នាពេលថ្មីៗនេះ ដោយប្រទេស ឥណ្ឌា បានធ្វើការកែប្រែប្រព័ន្ធអត្រាពន្ធលើទំនិញ និងសេវាកម្ម (GST) របស់ខ្លួន ដែលត្រូវបានដាក់ឱ្យដំណើរការ ប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ២០១៧ ។ លោកបានថ្លែងបន្តថា ប្រព័ន្ធអត្រាពន្ធ GST ជំនាន់ក្រោយដែលជាចំ ណុចស្នូលសម្រាប់ប្រជាពលរដ្ឋទូទៅ គឺសំដៅលើការសម្រួលដល់ការយកពន្ធ ដើម្បីជួយប្រជាពលរដ្ឋទូទៅ និងជំ រុញកំណើនសេដ្ឋកិច្ច និងការវិនិយោគ ។ ការកំណែទម្រង់ប្រព័ន្ធអត្រាពន្ធ GST នឹងនាំមកនូវការផ្លាស់ប្តូររចនា សម្ព័ន្ធអត្រាសនិទានកម្ម និងបង្កើនភាពងាយស្រួលនៃការធ្វើអាជីវកម្ម ។ ចំណុចសំខាន់នៃកំណែទម្រង់គឺការផ្លាស់ ប្តូរពីប្រព័ន្ធដែលមាន ច្រើនកម្រិត ដែលមានរហូតដល់ ៥ប្រព័ន្ធអត្រាពន្ធផ្សេងគ្នាទៅជា រចនាសម្ព័ន្ធពីរប្រភេទ ដែលមានភាពងាយស្រួលជាងមុនគឺ អត្រាពន្ធ ៥% និង ១៨% ជាមួយនឹងអត្រាពន្ធបន្ថែម ៤០% សម្រាប់ទំនិញ ប្រណីត និងទំនិញមួយចំនួនទៀតដូចស្រា និងបារីជាដើម ។
លោក Vanlalvawna Bawitlung បានលើកទឹកចិត្តឱ្យអ្នកវិនិយោគនៅកម្ពុជាទាញយកអត្ថប្រយោជន៍ពីកំណែ ទម្រង់ប្រព័ន្ធអត្រាពន្ធ GST នៅក្នុងប្រទេសឥណ្ឌា និងស្វែងរកឱកាសដើម្បីធ្វើការវិនិយោគពីធុរកិច្ចកម្ពុជា ។ តាមរយៈកម្មវិធី ITEC ឥណ្ឌាផ្តល់ជំ នួយបច្ចេកទេស និងវគ្គបណ្តុះបណ្តាលក្នុងវិស័យផ្សេងៗ រួមមាន IT ធនាគារ រដ្ឋបាល និងសវនកម្ម ក្នុងចំណោម ផ្នែកផ្សេងៗទៀត។ កម្មវិធីបណ្តុះបណ្តាលនេះ ផ្តល់ជូនដល់ទាំងមន្រ្តីស៊ីវិល និងមន្ត្រី និងទាហានមកពីក្រសួងការ ពារជាតិ ហើយរដ្ឋាភិបាលឥណ្ឌា ជាអ្នកទទួលរាប់រងលើការចំណាយទាំង អស់ទាក់ទងនឹងថ្លៃសំបុត្រយន្តហោះ អន្តរជាតិទៅវិញទៅមក និងកន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលត្រូវបាន ជ្រើសរើស។ ចាប់តាំងពីការចាប់ផ្តើម កម្មវិធី ITEC មក នៅក្នុងប្រទេសកម្ពុជា មន្ត្រីកម្ពុជាប្រមាណជាង ៣,០០០ នាក់ បានចូលរួមក្នុងវគ្គបណ្តុះ បណ្តាលផ្សេងៗ ក្រោមកម្មវិធី ITEC ។ កាលពីឆ្នាំមុន មន្ត្រីកម្ពុជាសរុបចំនួន ២៩៤ នាក់ បានចូលរួមក្នុងកម្មវិធីនេះ។
អតីតអ្នកចូលរួមវគ្គបណ្តុះបណ្តាល ក្នុងកម្មវិធី ITEC អ្នកស្រី ឡាយ កណ្ណិកា អគ្គនាយករង នៃក្រសួងទេសចរណ៍ បានបង្ហាញការចាប់អារម្មណ៍ ការលើកទឹកចិត្ត និងបានចែករំលែកអំពីដំណើរការ និងបទពិសោធផ្ទាល់ខ្លួន របស់អ្នកស្រី និងឥទ្ធិពលជាវិជ្ជមានដែលកម្មវិធីវគ្គបណ្តុះបណ្តាល ដែលមានលើអាជីពរបស់ពួកគេផងដែរ ។
កម្មពិធីនេះ ក៏មានការសម្តែងរបាំវប្បធម៌ឥណ្ឌា ដ៏រស់រវើក ដោយផ្តល់ជូនអ្នកចូលរួមនូវរសជាតិ នៃបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌា ៕






អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វេង លឹមហួត