ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា អញ្ជើញបិទសិក្ខាសាលា ស្តីពី « បទប្បញ្ញត្តិ និងអភិបាលកិច្ចសន្តិសុខសាយប័រ» នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

(ភ្នំពេញ)៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលា ស្តីពី « បទប្បញ្ញត្តិ និងអភិបាលកិច្ចសន្តិសុខសាយប័រ » នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលមានការចូលរួមពីមន្ត្រីរាជការ និងបុគ្គលិកជំនាញមកពីបណ្តាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករសេវាអ៊ីនធឺណិត និងវិស័យធនាគារ សរុបចំនួន ១០០រូប។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រីកការយល់ដឹងអំពីអភិបាលកិច្ចសន្តិសុខសាយប័រ ច្បាប់សន្តិសុខសាយប័រអន្តរជាតិ និងគោលការណ៍ណែនាំស្តីពីសន្តិសុខសាយប័រក្នុងវិស័យធនាគារ ព្រមទាំងការណែនាំអំពីគោលនយោបាយសន្តិសុខ (Security Policy) ដើម្បីគាំទ្រដល់ការអភិវឌ្ឍបទប្បញ្ញត្តិ និងគោលនយោបាយអភិបាលកិច្ចសាយប័រដែលមានប្រសិទ្ធភាព។

សិក្ខាសាលានេះស្ថិតក្នុងគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជាដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner