ឯកឧត្ដម សុខ ពុទ្ធិវុធ បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២

(ណាននីង)៖ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូ ចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ណាននីង ក្នុងខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន។ ពិព័រណ៍នេះមានការផ្តោតជាពិសេសលើការតាំងបង្ហាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកាសហប្រតិបត្តិការដ៏សំខាន់មួយរវាងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។ ការចូលរួមរបស់គណៈប្រតិភូ ក.ប.ទ. បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនទំនាក់ទំនងជាមួយប្រទេសចិន និងដៃគូក្នុងតំបន់ ជាពិសេសនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងការធ្វើវិវត្តកម្មឌីជីថល។ វេទិកានេះបានផ្ដល់ឱកាសដ៏ល្អដើម្បីស្វែងយល់ពីបច្ចេកវិទ្យាទំនើបថ្មីៗ និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner