ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្តយើងទាំងអស់គ្នានៅជាមួយថ្នាក់ដឹកនាំ ជាពិសេស វីរកងទ័ពនៅជួរមុខ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការបានលើកឡើងពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជាពិសេស ការបើកបាញ់ប្រហារសាជាថ្មីពីសំណាក់យោធាថៃមកលើទីតាំងយោធាកម្ពុជានារសៀលថ្ងៃទី២៧ កញ្ញា នេះថា ៖ ដូចប្រជាជនកម្ពុជាទាំងអស់ដែលកំពុងតាមដានស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ប្រហារម្តងទៀតនាពេលថ្មីៗនេះ របស់យោធាថៃ ចូលមកក្នុងទឹកដីកម្ពុជា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា។
ត្រង់ចំណុចនេះ ខ្ញុំសូមសម្តែងការព្រួយបារម្ភ ក៏ដូចជាក្តីសង្ឃឹមថា ‘ការបាញ់ប្រហារ’ ចូលមកក្នុងទឹកដីកម្ពុជា នឹងត្រូវបញ្ឈប់ ហើយវិលត្រឡប់ទៅរកការអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ដូចដែលបានឯកភាពគ្នាវិញ។
ម៉ោងនេះ ពេលនេះ ស្មារតី ទឹកចិត្ត របស់
យើងទាំងអស់គ្នា នៅជាមួយនឹងថ្នាក់ដឹកនាំ ជាពិសេសវីរកងទ័ពនៅជួរមុខ និងសូមបួងសួងដល់វត្ថុគ្រប់ស័ក្តិសិទ្ធក្នុងលោក សូមជួយថែរក្សាការពារវីរកងទ័ពនៅជួរមុខឱ្យមានសុខសុវត្ថិភាព និងសន្តិភាពសម្រាប់ប្រជាជនទាំងអស់គ្នា។
Like all Cambodians who are following the situation on the border tension between Cambodia and Thailand, I am quite concerned on the latest renew firing into Cambodia soil by Thai military. This according to the press release by the Ministry of Defense of the Kingdom of Cambodia. This is a transgression to the ceasefire agreement agreed on the 28th of July.
At this junction, I want to express my concern as well as hope for the ‘firing’ into Cambodia soil stops and return to abiding to ceasefire agreement as agreed.
My thoughts and prayers to our leaders and especially to our armed forces at the front line. May God protects you and God bless for peace for everyone
