ថៃប្រកាសពីបញ្ហាកង្វះខាតទឹកប្រើប្រាស់ក្នុង១២ខេត្ត នារដូវក្តៅខាងមុខ

សារព័ត៌មាន Coconut បានចេញផ្សាយថា រដ្ឋាភិបាលប្រទេសថៃបានធ្វើការប្រកាសឲ្យពលរដ្ឋរបស់ខ្លួនដែលរស់នៅខេត្តចំនួន១២ ឲ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនដោយសារតែការប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ នារដូវក្ដៅនេះ។

ការិយាល័យធនធានទឹកជាតិថៃ បានប្រកាសថ្មីៗនេះថា បណ្តាខេត្តរងផលប៉ះពាល់រួមមាន Phichit, Kamphaeng Phet, Lamphun, Tak, Uttaradit, សុរិន, Kalasin, Phathum Thani, Tyuthaya, Chai Nat, Phetchaburi និង Ang Thong។ ប្រភពបញ្ជាក់ថា ភាពរាំងស្ងួតដែលបានព្យាករណ៍រយៈពេល៣ខែ រួមផ្សំជាមួយនឹងកង្វះទឹកបម្រុង អាចនាំឱ្យមានការខ្វះខាតទឹកម៉ាស៊ីនប្រើប្រាស់នៅតាមបណ្តាខេត្តនានា ចាប់ពីខែមិថុនាតទៅ។

ភ្នាក់ងារដែលពាក់ព័ន្ធទាំងអស់ត្រូវបានបញ្ជាឱ្យអនុវត្តតាមផែនការដែលរួមបញ្ចូលទាំងការចែកចាយទឹកផឹកនៅក្នុងតំបន់ដែលរងផលប៉ះពាល់ និងការថែទាំប្រព័ន្ធចែកចាយទឹកដើម្បីដោះស្រាយក្នុងរយៈពេលខ្លី ខណៈដែលផែនការសម្រាប់ដោះស្រាយរយៈពេលវែងរួមមានការបង្កើនប្រភពធនធានដោយបង្កើនចំណុះអាងស្ដុកទឹក៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner