ក្រសួងរៀបចំដែនដី បន្តពិនិត្យគិតគូរជារួមលើការគ្រប់គ្រង និងអនុវត្តការងារលើវិស័យសំណង់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប្រកបដោយប្រសិទ្ធភាព
(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុងកិច្ចការសំណង់ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងបន្តពិនិត្យគិតគូរជារួមលើការគ្រប់គ្រង និងអនុវត្តការងារលើវិស័យសំណង់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព ធានាបាននូវសុវត្ថិភាពសាធារណៈ ព្រមទាំងកាត់បន្ថយនូវគ្រោះថ្នាក់ និងហានិភ័យក្នុងវិស័យសំណង់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ផ្តើមចេញពីទស្សនទាន រៀបចំផ្ទះសំបែងឱ្យរៀបរយ និងពេលវេលាដែលយើងត្រូវរស់ដោយខ្លួនឯង និងបន្ទាប់ពីការអនុវត្តការងារសមរភូមិការបង្កើតបរិយាកាសមិនមានវិវាទរួចមក នេះជាពេលវេលាដែលយើងត្រូវរៀបចំខ្លួន កសាងស្មារតី និងការឯកភាពគ្នាមួយសម្រាប់យើងទាំងអស់គ្នា និងអនុវត្តការងារបន្ត ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងបន្តពិនិត្យគិតគូរជារួមលើការគ្រប់គ្រង និងអនុវត្តការងារលើវិស័យសំណង់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព ធានាបាននូវសុវត្ថិភាពសាធារណៈ ព្រមទាំងកាត់បន្ថយនូវគ្រោះថ្នាក់ និងហានិភ័យក្នុងវិស័យសំណង់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ការជួបជុំគ្នានាពេលនេះគឺដើម្បីជជែកពិភាក្សាប្រមូលធាតុចូលអោយបានច្រើនពាក់ព័ន្ធនឹងកិច្ចការសំណង់ ដើម្បីបង្កើតយន្តការអនុវត្តឱ្យបានត្រឹមត្រូវ ឆ្លើយតបទៅនឹងគុណភាព សុវត្ថិភាពនៃសំណង់ និង នគរូបនីយកម្មផងដែរ ៕






ដោយ / គ្រី សម្បត្តិ