បាតុកម្មប្រឆាំងអ៊ីស្រាអែល នៅថៃ

បាងកក ៖ បើទោះបីមានភ្លៀងធ្លាក់ ក្រុមបាតុកររាប់សិបនាក់បានទៅប្រមូលផ្តុំគ្នា នៅក្នុងប្រទេសថៃ ដើម្បីជះកំហិងលើអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា។

បាតុករជាងមួយរយនាក់បានដើរដង្ហែទៅកាន់មុខស្ថានទូតអ៊ីស្រាអែល នៅទីក្រុងបាងកក កាលពីព្រឹកថ្ងៃសៅរ៍ទី ៤ខែតុលាឆ្នាំ ២០២៥ ដើម្បីថ្កោលទោសការសម្លាប់នៅហ្គាហ្សា និងអំពាវនាវឱ្យមានសេរីភាពប៉ាឡេស្ទីន។

យោងតាមលិខិតនៃការធ្វើបាតុកម្ម បានឲ្យដឹងថា សកម្មភាពនេះ ត្រូវបានរៀបចំឡើងដោយសម្ព័ន្ធភាពទូលំទូលាយ នៃអង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅប្រទេសថៃ, ក្រុមនិស្សិត និងអ្នកផ្សេងទៀតជាច្រើន ដែលតំណាងឱ្យគ្រប់មជ្ឈដ្ឋាន។

អ្នកតំណាងមកពីក្រុម និងអង្គការនានានិយាយប្រឆាំងអំពើប្រល័យពូជសាសន៍ ដោយថ្កោលទោសការវាយប្រហារលើកុមារ មន្ទីរពេទ្យ និងចុងក្រោយបំផុត ការវាយប្រហារ លើក្បួននាវាមនុស្សធម៌ Global Sumud Flotilla។ ក្បួនមួយនេះ ប៉ុនប៉ងនាំជំនួយ ទៅតំបន់ហ្គាហ្សា តែ ត្រូវបានអ៊ីស្រាអែល ស្ទាក់ចាប់ ហើយបញ្ជូនទៅប្រទេសតួកគីវិញ។

ជុំវិញតំបន់ហ្គាហ្សា ថ្មីៗនេះ មានការព្រមព្រៀងគ្នារវាងក្រុមហាម៉ាស, លោកប្រធានាធិបតីអាមេរិក និងអ៊ីស្រាអែល លើផែនការសន្តិភាព ២០ចំណុច។ តែ ព័ត៌មានចុងក្រោយ អ៊ីស្រាអែលនៅតែវាយប្រហារនៅហ្គាហ្សា ស្លាប់មនុស្ស៥៧នាក់ បើទោះបី លោក ត្រាំ ជំរុញឲ្យឈប់ក៏ដោយ៕

ប្រភពពី ខៅសុត ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner