សម្តេច ម៉ែន សំអន ថ្លែងកោតសសើរដល់លោកស្រី ប៊ុន ឡីវីសិដា ស្ថាបនិកមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលបានជួយដល់ការអប់រំកុមារកម្ពុជា

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ស អញ្ជើញជាអធិបតីក្នុងពិធីរាត្រីសមោសររបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលបានរៀបចំឡើងសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកត់សម្គាល់អំពីសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លារបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលជាផ្នែកមួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលការកាត់បន្ថយនូវអត្រានៃភាពក្រីក្រ និងដោះស្រាយបាននូវទុក្ខលំបាកមួយចំនួនរបស់ប្រជាជននិងកុមារ។

សម្តចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ លោកស្រី ប៊ុន ឡីវីសិដា ស្ថាបនិករបស់មូលនិធិ និងបុគ្គលិករបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលីទាំងអស់ ដែលសម្រេចបាននូវលទ្ធការងាររបស់ខ្លួនគួរជាទីមោទនៈ។ សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា កាយវិការដ៏សប្បុរសទាំងអស់នេះ គឺជាចរិតស្តែងចេញឱ្យឃើញ នូវការអនុវត្តតាមស្មារតីនៃ «វប្បធម៌ចែករំលែក» ក្នុងការជួយគ្នាទៅវិញទៅមក ដែលត្រូវធ្វើនៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលាដោយមិនរើសអើង។

ជាងនេះទៅទៀតកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ គឺជាការរួមចំណែកដ៏ធំធេង នូវកម្លាំងមនុស្សធម៌ និងសាមគ្គីធម៌ ដែលជាយន្តការជួយជំរុញឱ្យ មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី កាន់តែមានកម្លាំងចិត្ត និងស្មារតីទ្វេឡើងថែមទៀត ក្នុងការបន្តបំពេញតួនាទី និងភារកិច្ច របស់ខ្លួនឱ្យកាន់តែសកម្មខ្លាំងក្លា និងមានប្រសិទ្ធិភាពខ្ពស់ និងបានបញ្ជាក់ឲ្យឃើញថាក្នុងនាមជាខ្មែរបើទោះបីជាបានទៅរស់នៅក្រៅប្រទេសក៏ដោយ ក៏នៅតែមានបេះដូងជាខ្មែរ ត្រលប់មកអភិវឌ្ឍន៍ និងជួយខ្មែរនៅប្រទេសកំណើតរបស់ខ្លួនដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសូមសំណូមពរដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា សប្បុរសជន អង្គការមិនមែន ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងដៃគូសហប្រតិបត្តិការ ក៏ដូចជា សិល្បៈករ សិល្បៈការិនីទាំងអស់បន្តរួមចំណែកក្នុងការគាំទ្រ និងចែករំលែកនូវក្តីស្រឡាញ់ ដើម្បីជួយដល់មូលនិធិមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលីសម្រេចនូវផែនការដែលបានគ្រោងទុក ៕

ដោយ ៖ ថេត វិចិត្រ+ហេងសម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner