គម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផល (CAPFISH-Capture) នៅកម្ពុជា បានបិទបញ្ចប់ ដោយបាននាំមកនូវផ្លែផ្កាលើ វិស័យម្ហូបអាហារយ៉ាងច្រើននៅកម្ពុជា
(ភ្នំពេញ)៖ តាមរយៈគម្រោង អភិវឌ្ឍន៍ជលផលក្រោយប្រមូលផល់ (CAPFISH-Capture) ដែលគាំទ្រ ថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការ UNIDO ឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ កិច្ចគាំទ្ររបស់ គម្រោងបាលចូលរួមយ៉ាងខ្លាំងក្នុងការពង្រឹងភាពប្រកួតប្រជែងនៃវិស័យ ម្ហូបអាហារនៅកម្ពុជា តាមរយៈការលើកកម្ពស់ការស្រាវជ្រាវ និង ដំណោះស្រាយបែបនវានុវត្តន៍។

លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធាន ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ UNIDO បានបញ្ជាក់នៅក្នុង មតិស្វាគមន៍របស់លោក ក្នុងអំឡុងសិក្ខាសាលានាថ្ងៃទី៧ ខែ តុលា ឆ្នាំ ២០២៥ថា “វឌ្ឍនភាពនៃស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ ( FTRIP) ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនវានុវត្តន៍ និង R&D ក្នុងវិស័យ ជលផលនៅកម្ពុជា អំពីភាពជាសារវ័ន្ត និងសក្តានុពលក្នុងការយកទៅអនុវត្តបន្ត ឬពង្រីកវិសាលភាពលើឧស្សាហកម្មកសិអាហារផ្សេងទៀត។

ទាក់ទិនក្នុងរឿងនេះដែរលោកបានបញ្ជាក់ប្រាប់ថាការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់នៅកម្ពុជា (CPC) នាពេលថ្មីៗនេះ បានជំរុញឱ្យមានការផ្លាស់ប្តូរជា ដុំកំភួននៅក្នុង វិស័យម្ហូបអាហារនៅកម្ពុជា ពោលគឺការទទួលបានធនធាន និងបច្ចេកវិទ្យា ពាក់ព័ន្ធទៅនឹងការវេចខ្ចប់។ ប្រការនេះ បានជួយឱ្យផលិតករក្នុងស្រុកកែលម្អ ភាពលេចធ្លោ របស់ផលិតផលដែលជាកត្តាសំខាន់សម្រាប់ការបង្កើនភាព ទាក់ទាញរបស់ផលិតផលកម្ពុជាទាំងក្នុងនិងក្រៅស្រុក។ លើសពីនេះ គម្រោងក៏បានដឹកនាំលើការបង្កើតឱ្យមាន ក្របខ័ណ្ឌគោលនយោបាយជាតិស្តី ពីកម្មសិទ្ធិបញ្ញា (IP) ដាក់ឱ្យប្រើប្រាស់នៅតាមសាកលវិទ្យាល័យផងដែរ។ជាងនេះទៅទៀតសមិទ្ធិផលលេចធ្លោមួយទៀត គឺការចុះបញ្ជីដោយជោគជ័យប្រហុក សៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)។

លោក ឃុន អេរីវ៉ាត ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូ នៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានកត់សម្គាល់ថា៖ «ថ្វីបើកម្មវិធី CAPFISH ដែលគាំទ្រថវិកាដោយហភាពអឺរ៉ុប បានខិតជិតទៅបញ្ចប់ យើងសូម ឆ្លុះបញ្ចាំងពីការគាំទ្រដ៏ធំធេងរបស់សហភាពអឺរ៉ុបចំពោះនវានុវត្តន៍ ការអភិវឌ្ឍ ការស្រាវជ្រាវ និងបច្ចេកវិទ្យាអាហារនៅកម្ពុជា”។

បណ្ឌិត បណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យា កែច្នៃ និងគុណភាព តំណាងរដ្ឋបាលផលផល បាន លើកឡើងពីសារៈសំខាន់នៃកិច្ចសហការថា៖ «ភាពជាដៃគូដែលយើង បានកសាងតាមរយៈគម្រោង “បានត្រួសត្រាយផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែង បន្តដើម្បីធានាបាននូវការគ្រប់គ្រងជលផលប្រកបដោយចីរភាព និង ការបែងចែកអត្ថប្រយោជន៍ចំណោមអ្នកកែច្នៃ និងអ្នកបរិភោគក្រោយពេល គម្រោងបញ្ចប់”។

លោកថាផលិតផលច្នៃប្រឌិតថ្មីចំនួន ៧ ដែលជាលទ្ធផលរបសង់គម្រោង ស្រាវជ្រាវត្រូវបានពង្រីក និងធ្វើពាណិជ្ជកម្ម ដែលសបញ្ជាក់អំពីអត្ថប្រយោជន៍ ការជំរុញកំណើន និងជាផែនទី បង្ហាញផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលអនាគត សំដៅធ្វើឱ្យប្រសើរ ឡើងនូវនិរន្តរភាព និងធានាសន្តិសុខស្បៀងអាហារសម្រាប់សហគមន៍ទូទាំង ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា៖ «នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) គឺជាឧបករណ៍ប្រកបដោយ ថាមពលសម្រាប់កសាងវិស័យម្ហូបអាហារប្រកបដោយនិរន្តរភាព។ មេរៀន បទពិសោធន៍ពីគម្រោងអភិវឌ្ឍន៏ជលផលក្រោយប្រមូលផល (CAPFISH- Capture) នឹងជួយតម្រង់ទិសសម្រាប់ការរៀបចំយុទ្ធសាស្ត្រឆ្ពោះទៅមុខរបស់ យើង”។
ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងដោយបញ្ជាក់ថា”ថ្វីត្បិតតែគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល នឹងបិទបញ្ចបកេរ្តិ៍ដំណែលនៃបទអន្តរាគមន៍របស់គម្រោងប្រកប ដោយនវានុវត្តន៍ និងភាពបត់បែន ជាដើមទុនសម្រាប់ពង្រឹងភាពធន់ និង ភាពប្រកួតប្រជែងរបស់វិស័យម្ហូបអាហារកម្ពុជានៅលើឆាកអន្តរជាតិ និងជា មេរៀន ឬការបំផុសគំនិតសម្រាប់គម្រោងផ្សេងៗនាពេលអនាគត ផ្អែកលើបទពិសោធន៍ជោគជ័យទាំងនេះ”៕
ដោយ ៖ ម៉ាដេប៉ូ
