សហព័ន្ធ​សហជីព​កម្ពុជា​ ការពារ​កូនខ្មែរ​ សូមប្រកាសថ្កោលទោសចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួន លើថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា

(ភ្នំពេញ)៖ លោក ស្រុង​ វ៉ាន់ណូ​ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ការពារ​កូនខ្មែរ​ FUCPCK និងសមាជិកសមាជិកា សូមប្រកាសថ្កោលទោសយ៉ាងពេញទំហឹង ចំពោះសកម្មភាពអសីលធម៌ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបានចំពោះទង្វើរបស់ជនជាតិថៃមួយចំនួនបានយករូបថតរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដូចជារូបថត សម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំយោធា កម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់របស់សម្តេចតេជោ ដើម្បីលើកកម្ពស់អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ហើយការពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយការពឹងផ្អែកលើខាងក្រៅ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការពង្រឹងការគ្រប់គ្រងខ្លួនឯង ភាពធន់របស់ជាតិ និងឯករាជ្យភាព ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner