ការកាប់រុករានដីព្រៃ និងលួចសាងសង់សំណង់នានានៅក្នុងតំបន់ការពារធម្មជាតិជាអំពើល្មើសច្បាប់

(ភ្នំពេញ)៖ មន្ត្រីឧទ្យានុរក្សនៃការិយាល័យឧទ្យានជាតិគិរីរម្យ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៥
បន្តចុះរុរើសំណង់រនៅទីតាំងបង្ក្រាប ការបោះបង្គោលរបងហ៊ុមព័ទ្ធបំណងកាន់កាប់ដីព្រៃធ្វើកម្មសិទ្ធិ និងសន្និធិឈើ ដោយគ្មានការអនុញ្ញាត ក្នុងដែនឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងភូមិសាស្រ្តឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តតំពង់ស្ពឺ។ ក្រុមការងារបានអនុវត្តច្បាប់ រុះរើ របងសំណាញ់ និងកូនដូងចំនួន20ដើម ដែលជណខិលខូចបានលួចដាំ ក្នុងតំបន់ការពារធម្មជាតិ។ ក្រុមការងារបានដឹកនិងយកទៅរក្សាទុកនៅស្នាក់ការលើភ្នំ។ សូមបញ្ជាក់ថាការកាប់រុករាន ទន្រ្ទានដីធ្វើជាកម្មសិទ្ធិ នៅតាមតំបន់ការពារធម្មជាតិជាអំពើល្មើសច្បាប់។

ការកាប់រុករានដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិ គឺល្មើសក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា៨៥៥ ការធ្វើសកម្មភាពសាងសង់ ឬធ្វើប្រតិបត្តិការគម្រោងបំពានការហាមឃាត់ និងមាត្រា៨៥០ ចំណុច «ង» ដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» បោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដីដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner