ម៉ាឡេស៊ីបិទសាលារៀន ក្រោយសិស្ស ៦ ពាន់នាក់ឆ្លងជំងឺគ្រុនផ្តាសាយ

គូឡាឡាំពួរ ៖ ប្រទេសម៉ាឡេស៊ីបង្ខំចិត្តបិទសាលារៀនមួយចំនួនជាបណ្តោះអាសន្ន បន្ទាប់ពីសិស្សសាលារហូតដល់ ៦.០០០នាក់បានឆ្លងជំងឺគ្រុនផ្តាសាយ ដែលនេះជាវិធានការការពារកុំឱ្យឆ្លងរាលដាលកាន់តែច្រើន និងធានាសុវត្ថិភាពដល់សិស្ស និងបុគ្គលិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្រ្តីក្រសួងអប់រំម៉ាឡេស៊ី។

អគ្គនាយកក្រសួងអប់រំម៉ាឡេស៊ី លោក Mohd Azam Ahmad និយាយថា យើងមានបទពិសោធន៍ដោះស្រាយ ទាក់ទិននឹងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ហេតុដូច្នេះហើយ យើងបានក្រើនរំលឹកឱ្យសាលារៀននីមួយៗ អនុវត្តតាមការណែនាំអំពីសុខភាពអនាម័យយ៉ាងតឹងរ៉ឹង ដោយជំរុញឱ្យរួមគ្នាពាក់ម៉ាស់ និងកំណត់ការជួបជុំទ្រង់ទ្រាយធំ ក្នុងចំណោមសិស្សានុសិស្ស។

យ៉ាងណា អគ្គនាយកក្រសួងអប់រំម៉ាឡេស៊ីរូបនេះ មិនបានបញ្ជាក់អំពីចំនួនសាលារៀន ដែលត្រូវបានបិទទ្វារឈប់បង្រៀនបណ្ដោះអាសន្ននោះទេ ប៉ុន្ដែបានបង្ហើបឱ្យដឹងថា ការឆ្លងជំងឺគ្រុនផ្តាសាយត្រូវបានរកឃើញនៅក្នុងតំបន់មួយចំនួនទូទាំងប្រទេសម៉ាឡេស៊ី។

ក្រសួងសុខាភិបាលម៉ាឡេស៊ី កាលពីសប្ដាហ៍មុន ក៏បានរាយការណ៍អំពីការផ្ទុះជាចង្កោមជុំវិញករណីឆ្លងជំងឺគ្រុនផ្ដាសាយរហូតដល់ ៩៧ករណីនៅទូទាំងប្រទេស ដែលនេះជាការកើនឡើងខ្ពស់ខ្លាំង បើប្រៀបធៀបនឹង១៤សប្តាហ៍មុន ភាគច្រើនត្រូវបានគេរកឃើញនៅក្នុងសាលារៀន និងមត្តេយ្យសិក្សា៕

ប្រភព ៖ VNExpress និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner