អ្នកនាំពាក្យក្រសួងការងារ ៖ វីដេអូលោក «សូ រតនះ» ផុស ជាវីដេអូចាស់ឆ្នាំ២០១៩ និងស្នើឱ្យលុបបន្ទាន់ ដើម្បីកុំឱ្យមានការភាន់ច្រឡំបន្ត

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ «សូ រតនះ» សូមលុបចោលនូវវីដេអូដែលបានបង្ហោះ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ ជាបន្ទាន់ ព្រោះនោះជាវីដេអូចាស់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី ១៦ ខែតុលានេះថា សូមម្ចាស់គណនីឈ្មោះ «សូ រតនះ» លុបចោលវីដេអូដែលមានរយៈពេល ៥៧វិនាទីនោះជាបន្ទាន់ ព្រោះមិនមែនជាហេតុការណ៍កើតឡើងថ្មីៗនេះទេ គឺកើតឡើងតាំងពីឆ្នាំ ២០១៩មកម្លេះ។

លោកបន្ថែមថា ការបង្ហោះនេះ នាំឱ្យមានការភាន់ច្រឡំបន្តដល់សាធារណជន ដូច្នេះសូមម្ចាស់គណនីហ្វេសប៊ុកខាងលើ លុបចេញជាបន្ទាន់។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក សូមកុំបន្តចែកចាយនូវវីដេអូនេះ ព្រោះអាចបង្កឱ្យមានការភាន់ច្រឡំបន្ថែម៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner