កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាឆ្នាំ ១៩៩១

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាឆ្នាំ ១៩៩១ ត្រូវបានចុះហត្ថលេខា ត្រួសត្រាយផ្លូវសម្រាប់ការបង្កើតអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) អនុញ្ញាតឱ្យអង្គការសហប្រជាជាតិគ្រប់គ្រងប្រទេសកម្ពុជា រហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ១៩៩៣។ 

ប៉ុន្តែទីភ្នាក់ងារនេះមិនអាចដោះស្រាយបញ្ហាបានទាំងស្រុងនោះទេ នៅពេលដែលដកខ្លួនចេញពីប្រទេសកម្ពុជាក្នុងខែកញ្ញា ឆ្នាំ ១៩៩៣ ដោយបន្សល់ទុកនូវ “កម្ពុជាមួយមានតំបន់ត្រួតត្រាពីរ រដ្ឋាភិបាលពីរ” មួយស្របច្បាប់ត្រូវបានជ្រើសរើសដោយប្រជាជន និងមួយទៀតខុសច្បាប់របស់ពួកខ្មែរក្រហម ប្រទេសកម្ពុជាបន្តធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលមិនចេះហើយមិនចេះចប់។

ទីបំផុតជាមួយនឹងជ័យជំនះនៃគោលនយោបាយ ឈ្នះ-ឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន គឺជា “ស្ថាបនិក” បាននាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពជាតិពេញលេញនៅកម្ពុជាដូចសព្វថ្ងៃនេះ។

_____________

ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ

Telegram
Facebook
TikTok
Youtube

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #កិច្ចព្រមព្រៀងសន្តិភាព #ទីក្រុងប៉ារីស #ឆ្នាំ១៩៩១

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner