“ការបញ្ចប់ជម្លោះកម្ពុជាតាមរយៈមធ្យោបាយសន្តិវិធី”

ទោះបីជាមានការលំបាកដោយសារតែប្រទេសមួយចំនួន និងភាគីខ្មែរក្រហមព្រមទាំងភាគីរណសិរ្សរំដោះ ប្រជាពលរដ្ឋខ្មែររបស់សម្តេច សឺន សាន ជំទាស់យ៉ាងណាក្តី ក៏សម្តេចព្រះ បរមរតនកោដ្ឋ  បានសម្រេចព្រះទ័យ ធ្វើការចរចាជាមួយសម្តេចតេជោ ហ៊ុន សែន។ ការចាប់ផ្តើមចរចាដំបូងគឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅហ្វែរអង់ តាដឺន័រ ប្រទេសបារាំងដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្ថលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេច ហ៊ុន សែន។ 

សេចក្តីប្រកាសរួមរវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះ បរមរតនកោដ្ឋ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ ១៩៨៧ បានសរសេរថា៖ «ដោយសារតែមានគោលបំណងរួមមួយក្នុងការបញ្ចប់ជម្លោះកម្ពុជាតាមរយៈ មធ្យោបាយសន្តិវិធី និងដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិ សម្តេចព្រះ បរមរតនកោដ្ឋ និងឯកឧត្តម ហ៊ុន សែន បានជួបចរចាគ្នាពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ១៩៨៧ នៅហ្វែរអង់តាដឺន័រ ប្រទេសបារាំង។

_______________

ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ

Telegram
Facebook
TikTok
Youtube

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #សម្តេចតេជោ #សម្តេចព្រះបរមរតនកោដ្ឋ   #សម្តេចសឺនសាន #ការបញ្ចប់ជម្លោះ #មធ្យោបាយសន្តិវិធី

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner