“កិច្ចចរចាដើម្បីបុព្វហេតុសន្តិភាព និងសុខសុវត្ថិភាពរបស់ប្រជាជន”
នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សប្រជាជនកម្ពុជាដែលបានគ្រប់គ្រងលើផ្ទៃដីភាគច្រើននៃប្រទេស បានប្រឹងប្រែងក្នុងការស្វែងរកការចរចាជា មួយនឹងសម្តេចព្រះបរមរតនកោដ្ឋ ។ កិច្ចខិតខំប្រឹងប្រែងស្វែងរកការចរចានេះ មិនមែនមានន័យថា រដ្ឋាភិបាលកម្ពុជា មានភាពទន់ខ្សោយមិនអាចទប់ទល់នឹងចលនាតស៊ូត្រីភាគីនោះឡើយ ប៉ុន្តែគឺដើម្បីបុព្វហេតុសន្តិភាព និងសុខសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។
ការខិតខំលើកនេះ ត្រូវបានគេមើលឃើញថាប្រើរយៈពេលវែងបង្គួរ ដោយមានការជួយជ្រោមជ្រែងពីប្រទេសជាមិត្តភ័ក្តិនានារបស់កម្ពុជា និងឥស្សរជនខ្មែរមួយចំនួន ដែលក្នុងនោះមានលោកស្រី ពុង ឈីវហ្កិច បច្ចុប្បន្នជាប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ជាអ្នកប្រឹងប្រែងខ្លាំងជាងគេនៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រះបរមរតនកោដ្ឋ ព្រមទាំងបានជួយការងារយ៉ាងច្រើនដល់សម្តេច ហ៊ុន សែន នៅក្នុងអំឡុងពេលនៃការចរចានៅទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ។
_______________
ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #សម្តេចតេជោហ៊ុនសែន #កិច្ចចរចាដើម្បីបុព្វហេតុសន្តិភាព
