ថៃមានករណីចាប់ជំរិតជនជាតិកូរ៉េខាងត្បូងចំនួន ១១ករណីត្រឹម ៩ខែ

បាងកក ៖ គិតត្រឹមខែកញ្ញា ថៃមានករណីចាប់ជំរិតជនជាតិកូរ៉េខាងត្បូងដល់ទៅ១១ករណីឯណោះ ដោយសារតែប្រទេសអាស៊ីមួយនេះ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ប្រជាជនកូរ៉េខាងត្បូង។

សារព័ត៌មានកូរ៉េខាងត្បូង The Korea Economic Daily បានចេញផ្សាយនៅថ្ងៃអង្គារថា ករណីចាប់ជំរិតនៅប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ២០២១មានចំនួនសូន្យករណី និង ឆ្នាំ២០២២មានមួយករណី ហើយឆ្នាំ២០២៣-២០២៤មានចំនួន៥ករណី។

របាយការណ៍នេះបង្កើតឡើងដោយផ្អែកលើទិន្នន័យរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង ដែលបានដាក់ជូនអ្នកតំណាងរបស់លោក Kim Geon មេដឹកនាំបក្សប្រឆាំងដ៏សំខាន់នៅកូរ៉េខាងត្បូង។

លោក Kim បាននិយាយថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលត្រូវតែបង្កើតប្រព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសនានានៅអាស៊ីអាគ្នេយ៍ ដើម្បីការពារប្រជាជនកូរ៉េខាងត្បូង។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃបានឱ្យដឹងថា ជនជាតិកូរ៉េខាងត្បូងប្រហែល១.៨៦លាននាក់បានទៅលេងប្រទេសថៃក្នុងឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរច្រើនជាងគេមកពីប្រទេសចិន ម៉ាឡេស៊ី និងឥណ្ឌា៕

ប្រភព ៖ the straits times, THE KOREA HERALD និង ASIA NEWS NETWORK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner