ឯកឧត្តម ខ្វៃ អាទិត្យា អញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាល័យនិងបឋមសិក្សាពាមជាំង
(ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យពាមជាំង ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុអូររាំងឪ ខេត្តត្បូងឃ្មូ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីធីនេះ ក៏មានសមាសភាគចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សាលាបឋម សិក្សានិងវិទ្យាល័យពាមជាំង សរុបចំនួន ៨៦៦នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យ បានអានសារលិខិតថ្លែងអបអរសាទរ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ របស់សមម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី១ វិច្ឆិកា ២០២៥។ ក្រៅពីនេះលោកក៏លើកឡើងទៀតថា ប្រជាពលរដ្ឋយើងពិតជាមានមោទនភាព និងសប្បាយរីករាយណាស់ដែលមានថ្នាក់ដឹកនាំដែលមានសមត្ថភាពខ្លាំងក្លាក្នុងការដឹកនាំប្រទេស នោះគឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីបើកបវេសនាកាលឆ្នាំនេះដែរក្រុមការងារនិងសប្បុរសជន បានផ្តល់ជូននូវរង្វាន់លើកទឹកចិត្តមន្ថែមដល់សិស្ស (ចាប់ពីលេខ១ដល់លេខ៥)ដោយសិស្សម្នាក់ៗទទួលបានសៀវភៅ ប៊ិក និងបណ្ណសរសើរផងដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ




















