មកស្គាល់ក្រុមហ៊ុនឯកទេសក្នុងដំណោះស្រាយបញ្ញាឌីជីថល និងការច្នៃប្រឌិតឧស្សាហកម្មដែលប្រើបញ្ញាសិប្បនិម្មិតនៅណាននីង
ណាននីង៖ម៉ៃយ៉ឺ តិចណូឡូជី (Maiyue Technology Co., Ltd. )ជាក្រុមហ៊ុនចុះបញ្ជីនៅហុងកុង ដែលមានឯកទេស ក្នុងដំណោះស្រាយ បញ្ញាឌីជីថល និងការច្នៃប្រឌិតឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬហៅរត់មាត់ថា អេអាយ(AI) ដែលមានមូលដ្ឋាននៅទីក្រុងណាននីង ។

ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្រុមហ៊ុនបានផ្តោតជាសំខាន់លើការស្រាវជ្រាវ និងការអភិវឌ្ឍនៃបច្ចេកវិទ្យាទំនើបចុងក្រោយ និងការរួមបញ្ចូលយ៉ាងស៊ីជម្រៅរបស់ពួកគេជាមួយនឹងឧស្សាហកម្មផ្សេងៗ។

ដោយប្រើប្រាស់ការប្រមូលផ្តុំបច្ចេកវិជ្ជាជាចម្បងនាយុគ្គសម័យទំនើប និងអាជីវកម្មដ៏ទូលំទូលាយ
Maiyue Technology Co., Ltd.បានបង្កើតឡើងនូវកេរ្តិ៍ឈ្មោះលេចធ្លោនៅក្នុងឧស្សាហកម្ម បញ្ញាសិប្បនិម្មិត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្តល់នូវដំណោះស្រាយ “AI + scenario” ដ៏ទូលំទូលាយ និងគុណភាពខ្ពស់ ដល់អ្នកប្រើប្រាស់ ក្នុងវិស័យផ្សេងៗ ដូចជា រដ្ឋាភិបាល ការអប់រំ ការថែទាំសុខភាព ទេសចរណ៍ និងសហគ្រាស ដោយបន្តជំរុញការផ្លាស់ប្តូរឌីជីថលនៃការកែទម្រង់ផ្សេងៗ និងការធ្វើឱ្យប្រសើរឡើង។

អាជីវកម្មរបស់ក្រុមហ៊ុនគ្របដណ្តប់លើផ្នែកសំខាន់ជាច្រើន រួមមាន ការអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត ឧបករណ៍ឆ្លាតវៃ R&D និងការផលិត កម្មវិធីបកប្រែឆ្លាតវៃ និងការអភិវឌ្ឍផ្នែករឹង សេវាកម្មថាមពលកុំព្យូទ័រ និងការរួមបញ្ចូលការអប់រំ ក្នុងឧស្សហកម្មជាដើម។
Maiyue Technology Co., Ltd.បានបង្កើតឡើងនូវប្រព័ន្ធអេកូអាជីវកម្ម អេអាយ ខ្សែច្រវាក់ពេញលេញចម្រុះ ដែលមានសមត្ថភាពទូលំទូលាយខ្លាំងពីបច្ចេកវិទ្យា R&D ដល់ការអនុវត្តផលិតផល និងពីសេវាកម្មតែមួយរហូតដល់លទ្ធផលដំណោះស្រាយរួម ដោយដាក់មូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថេរភាពរយៈពេលវែងរបស់ក្រុមហ៊ុន៕
ដោយ៖AMS

