មនុស្សជំនិត លោក Zelensky ត្រូវបានចោទប្រកាន់ រឿងពុករលួយ លុយជាង១០០លានដុល្លារ

កៀវ ៖ ក្រុមអ្នកស៊ើបអង្កេតអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានចោទ លោក Timur Mindich ដែលជាមនុស្សជំនិតរបស់ប្រធានាធិបតី Volodymyr Zelensky ពីបទរៀបចំគម្រោង អំពើពុករលួយ លុយ១០០លានដុល្លារ។

ការចោទប្រកាន់ លើសម្ព័ន្ធមិត្តដ៏សំខាន់ របស់លោក Zelensky គឺជាករណីវគ្គចុងក្រោយបំផុត នៅក្នុងរឿងអាស្រូវពុករលួយ ដ៏ធំទូលាយ ដែលពាក់ព័ន្ធនឹងការកេងបន្លំយ៉ាងច្រើន ពីវិស័យថាមពល។

រដ្ឋអាជ្ញា មកពីការិយាល័យប្រឆាំងអំពើពុករលួយ ហៅកាត់ SAPO បាននិយាយថា លោក Mindich បានអនុវត្តការគ្រប់គ្រង លើការប្រមូលផ្តុំ ការចែកចាយ និងការធ្វើឱ្យស្របច្បាប់នៃប្រាក់ ដែលទទួលបានតាមរយៈមធ្យោបាយព្រហ្មទណ្ឌ នៅក្នុងវិស័យថាមពល។

រដ្ឋអាជ្ញាបានបន្ថែមថា ជនសង្ស័យបានប្រើ “ទំនាក់ទំនងមិត្តភាព ជាមួយប្រធានាធិបតីអ៊ុយក្រែន” នៅក្នុងសកម្មភាពឧក្រិដ្ឋកម្ម។

ស្ថាប័នពុករលួយ SAPO ក៏បានចោទប្រកាន់អតីតថាមពលអាល្លឺម៉ង់ ក៏បានទទួល “អត្ថប្រយោជន៍ផ្ទាល់ខ្លួន” ពី លោក Mindich ជាថ្នូរនឹងការគ្រប់គ្រងលើលំហូរប្រាក់ នៅក្នុងវិស័យថាមពលនេះដែរ។

គួរបញ្ជាក់ថា ការិយាល័យប្រឆាំងអំពើពុករលួយជាតិ ហៅកាត់ NABU បាននិយាយ កាលពីថ្ងៃចន្ទថា ខ្លួនបានរកឃើញគម្រោងអំពើពុករលួយ ក្នុងវិស័យថាមពល ដែលពាក់ព័ន្ធនឹងមូលនិធិ លាងលុយចំនួន ១០០លានដុល្លារ។ ក្រោយមក មនុស្ស ៥ នាក់ ត្រូវបានចាប់ខ្លួន និង ៧នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់។

ស្ថាប័ននេះ បានធ្វើការវាយឆ្មក់ទ្រង់ទ្រាយធំ បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ១៥ខែ។ យ៉ាងណា លោក Mindich បានចាកចេញពីប្រទេសភ្លាមៗ មុនពេលការវាយឆ្មក់។

ការលុបបំបាត់អំពើពុករលួយ ជាតម្រូវការដ៏សំខាន់ សម្រាប់សមាជិកភាពសហភាពអឺរ៉ុប របស់អ៊ុយក្រែន។ លោក ប្រធានាធិបតី Zelensky បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីប្រជាជនអ៊ុយក្រែន និងអឺរ៉ុប កាលពីរដូវក្តៅ នៅពេលដែលលោកបានព្យាយាមនាំយកស្ថាប័នប្រឆាំងអំពើពុករលួយឯករាជ្យ ចំនួនពីរ ឲ្យមកនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner