ក្តៅកាន់តែខ្លាំង UN ព្រមានថា តម្រូវការម៉ាស៊ីនត្រជាក់នឹងកើនឡើងបីដង នៅឆ្នាំ២០៥០
ប្រាស៊ីលីយ៉ា ៖ អង្គការសហប្រជាជាតិ បានព្រមាន កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកាថា តម្រូវការម៉ាស៊ីនត្រជាក់សកល អាចកើនឡើង លើសពី បីដង នៅឆ្នាំ២០៥០ ដោយអំពាវនាវឱ្យមានដំណោះស្រាយត្រជាក់ ប្រកបដោយនិរន្តរភាព បន្ថែមទៀត។
នៅឯក្រៅកិច្ចប្រជុំ COP30 ស្តីពីអាកាសធាតុ ក្នុងប្រទេសប្រេស៊ីល, របាយការណ៍ Global Cooling Watch 2025 របស់កម្មវិធីបរិស្ថាន UNEP បានបង្ហាញថា តម្រូវការម៉ាស៊ីនត្រជាក់កើនឡើងបែបនេះ គឺដោយសារតែកំណើនចំនួនប្រជាជន និង ទ្រព្យសម្បត្តិ នៅជុំវិញពិភពលោក គួបផ្សំនឹងកំដៅខ្លាំង បន្ថែមទៀត។ កំណើនយ៉ាងលឿនបំផុត ត្រូវបានព្យាករ នៅក្នុងទ្វីបអាហ្រ្វិក និង អាស៊ីខាងត្បូង។
UNEP សង្កត់ធ្ងន់ថា ការកើនឡើងតម្រូវការសម្រាប់ប្រព័ន្ធត្រជាក់ ដែលបំពុល និងគ្មានប្រសិទ្ធភាព បែបនេះ នឹងកើនឡើងស្ទើរតែទ្វេដង នៃ ការបំភាយឧស្ម័នផ្ទះកញ្ចក់ លើសពីកម្រិត ឆ្នាំ២០២២។
ប្រភពបានរៀបរាប់ថា បើទោះបីជាកើនឡើង នៃការប្រើម៉ាស៊ីនត្រជាក់ ដល់ទៅបីដង ក៏ដោយ មនុស្សរាប់ពាន់លាននាក់ នឹងនៅតែខ្វះការការពារគ្រប់គ្រាន់ ពីកំដៅ។ ដូច្នេះ ភាពត្រជាក់ មិនមែនជាប្រភព នៃការបំភាយឧស្ម័ននោះទេ ប៉ុន្តែ ជាមូលដ្ឋានគ្រឹះនៃភាពធន់នឹងកំដៅ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រធាន UNEP លោកស្រី Inger Andersen បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលដែលរលកកំដៅដ៏សាហាវ កាន់តែមានភាពទៀងទាត់ និងខ្លាំង ការទទួលបានភាពត្រជាក់ ត្រូវតែត្រូវបានចាត់ទុក ជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមជាមួយនឹងទឹក ថាមពល និង អនាម័យ..ប៉ុន្តែ យើងមិនអាចដោះស្រាយ វិបត្តិកម្ដៅ តាមរយៈការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែខ្ពស់ និងបង្កើនការចំណាយ នោះទេ»។
UNEP បានរំលេចនូវអ្វីដែលហៅថា ជម្រើស “ភាពត្រជាក់អកម្ម” រួមទាំង ការរចនាជញ្ជាំង និង ដំបូលផ្ទះ ប្រសើរជាងមុន ការដាក់ស្រមោល ដំណោះស្រាយលើក្រឡាចត្រង្គពន្លឺព្រះអាទិត្យ និងខ្យល់ចេញចូល។
លោកស្រី Andersen បាននិយាយថា “ដំណោះស្រាយអកម្ម ប្រសិទ្ធភាពថាមពល និងផ្អែកលើធម្មជាតិ អាចជួយបំពេញតម្រូវការត្រជាក់ដែលកំពុងកើនឡើងរបស់យើង និង ធានាសម្រាប់មនុស្ស នូវខ្សែសង្វាក់អាហារ និងសេដ្ឋកិច្ចឱ្យមានសុវត្ថិភាព ពីកំដៅ ស្របពេលដែលយើងបន្តគោលដៅ អាកាសធាតុសកល»។
របាយការណ៍ Cooling Report បានស្នើឱ្យអនុម័តវិធានការបែបនេះ អាចកាត់បន្ថយការបំភាយឧស្ម័ន មកត្រឹម ៦៤% ក្រោមកម្រិតដែលរំពឹងទុក នៅឆ្នាំ ២០៥០៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត