“ព្រះរាជដំណាក់ទក្សិណភារម្យ ទីព្រះរាជសម្ភពនៃព្រះបិតាឯករាជ្យជាតិ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ”
ព្រះរាជដំណាក់ទក្សិណ គឺជាទីកន្លែងប្រកបដោយអនុស្សវរិយនៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះរាជបិតា-មាតាគី ព្រះករុណាព្រះ បាទ សម្តេចព្រះ នរោត្តម សុរាម្រឹត (ព្រះមហាកាញ្ជូនកោដ្ឋ) និងសម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិមុនីវង្ស កុសុម នារីរតន៍ សិរីវឌ្ឍនា និងជាទីស្នាក់នៅរៀនសូត្ររបស់ព្រះរាជបុត្រា បុត្រី នៃព្រះបរមរតនកោដ្ឋ ក្នុងនោះក៏មានសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ដែរដែល លោកគង់ជាមួយព្រះ អយ្យិកា អយ្យិកោ រៀនរបាំព្រះរាជទ្រព្យ ។
ក្នុងរដ្ឋកាលព្រះករុណា ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ មុនីវង្ស (ព្រះខត្តិយកោដ្ឋ) សម្តេចតានៃយើង និងមាតាបិតា ស្ដេចគង់ប្រថាប់នៅព្រះ រាជដំណាក់នេះ រហូតដល់ ស្ដេចឡើងសោយរាជ្យសម្បត្តិ ព្រះអង្គក៏យាងគង់នៅប្រាសាទខេមរិន្ទនាព្រះបរមរាជវាំង វិញតាមបវេណីជាតិ ។ ក្រោយមានរដ្ឋប្រហារឆ្នាំ១៩៧០ រដ្ឋាភិបាលលោក លន់ ណុល បានបិទព្រះរាជវាំង ដោយពួកគេមិនហ៊ានប៉ះពាល់ព្រះចេស្ដានៃសម្តេច ព្រះមហាក្សត្រិយានីឡើយ ដោយពួកគេបានយាងព្រះមហាក្សត្រិយានី ព្រះមាតាជាតិ មកគង់នៅព្រះរាជដំណាក់ចាស់ទក្សិណនេះវិញ ក្រោយស្តេចយាងទៅព្យាបាលព្រះរោគ និងសោយព្រះពិរាល័យ នៅប្រទេសចិន ។
គ្រាបានសុខសាន្តវិញ ក្នុងឆ្នាំ១៩៩៣ ព្រះបរមរតនកោដ្ឋ លោកបានប្រទានព្រះរាជដំណាក់ទក្សិណនេះ មកឲ្យរដ្ឋាភិបាលកូរ៉េខាងជើងធ្វើ ជាស្ថានទូតប្រចាំនៅកម្ពុជា និងបច្ចុប្បន្ន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្ដេចប្រោសព្រះរាជទាន ព្រះរាជដំណាក់នេះរួមទាំងព្រះរាជ ដំណាក់ពល ជូនរាជរដ្ឋាភិបាល ដើម្បីធ្វើជាសារមន្ទីរជាតិ រក្សាជាបេតិកភណ្ឌជាតិតទៅ ។
_____________
ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ

#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ឥស្សរជនឆ្នើមកម្ពុជា#សម្ដេចព្រះនរោត្តមសីហនុ#ព្រះបរមរតនកោដ្ឋ