“មូលហេតុនៃការដាក់ចុះ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន”
ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាពីក្រញ៉ាំដៃខ្មែរក្រហម ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុន និងរួមកម្លាំងគ្នាបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ រហូតដល់ការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។
ចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៧ កម្ពុជាស្ថិតនៅក្នុងដំណាក់កាលសង្គ្រាមទាំងស្រុង ដែលភាគីកម្ពុជានៅក្នុងជម្លោះ បានវាយប្រយុទ្ធគ្នាបង្កឱ្យមានការស្លាប់ និងរបួសប្រជាជន ក៏ដូចជាបន្តបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចយ៉ាងច្រើន បន្ថែមលើការបំផ្លាញបំផ្លាញស្ទើរដល់ឫសគល់របស់ខ្មែរ ខណៈរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានរំដោះប្រទេសចេញពីក្រញ៉ាំដៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុល ពត និងខិតខំក្នុងការកសាងប្រទេសជាតិឡើងវិញ ស្តារ និងលើកស្ទួយខឿនសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជនកម្ពុជាឡើងវិញ ប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបស្ទិមប្រទេសទាំងអយុត្តិធម៌។
_____________
ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ

#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#នយោបាយឈ្នះឈ្នះ#សម្តេចតេជោហ៊ុនសែន#ដើម្បីរំដោះជាតិ#និងប្រជាជនកម្ពុជា