ក្រសួងប្រៃសណីយ៍ បើកកិច្ចពិគ្រោះយោបល់​លើ​សេចក្តីព្រាងសៀវភៅណែនាំ ស្តីពីការគ្រប់គ្រងហិ​រញ្ញ​វត្ថុសាធារណៈរបស់ក្រសួង

(ភ្នំពេញ)៖ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខា​ធិ​ការ​ប្រចាំការក្រសួងប្រៃសណីយ៍ និង ទូរគមនា​គម​ន៍ (ក.ប.ទ.)នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ ក.ប.ទ. ដោយមានការអញ្ជើញចូល​រួម​ពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អង្គភាពចំណុះ​ក្រោ​ម​ឱវាទក្រសួង សរុបប្រមាណ ១៨៥នាក់ នៅ​សណ្ឋា​គារ សុខាភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូលពីគ្រប់អង្គភាព​អនុវត្ត និងដើម្បីឱ្យសិក្ខាកាមបានស្វែងយល់​អំពី​វិធាន នីតិវិធី និងទម្រង់បែបបទ ដែលមន្ត្រីជំនាញ​ធ្វើបទបង្ហាញជូន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹង ទទួល បានមតិយោបល់ច្រើនសម្រាប់បញ្ចូលបន្ថែម ឬកែ​លម្អទាំងខ្លឹមសារ នីតិវិធី ទម្រង់បែបបទ ដើម្បីធ្វើ​ឱ្យសេចក្តីព្រាងសៀវភៅណែនាំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចអនុវត្តបានទាំងអស់គ្នា​៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner