ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទទួលពិភាក្សាការងារជាមួយប្រធានទីភ្នាក់ងារជាតិសម្រាប់សេវាសាធារណៈ និងនវានុវត្តន៍សង្គម នៃសាធារណរដ្ឋអាហ្សាបៃហ្សង់
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
ភ្នំពេញ៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥បានអញ្ជើញទទួលពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុលវី មេឌីយ៉េវ ( Ulvi Mehdiyev) ប្រធានទីភ្នាក់ងារជាតិសម្រាប់សេវាសាធារណៈ និងនវានុវត្តន៍សង្គម នៃសាធារណរដ្ឋអាហ្សាបៃហ្សង់ នៅទីស្តីការ ក.ប.ទ.។

ជំនួបនេះកើតឡើងក្នុងអំឡុងពេលឯកឧត្តមអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិកនិងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន ដែលបានសហការរៀបចំឡើងដោយ ក.ប.ទ. និង UN-ESCAP៕
ដោយ៖ង៉ាន់ ទិត្យ



ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។