“បុណ្យរំលឹកគុណអង្គរ” លើកទី៥ នឹងចាប់ផ្តើមពីថ្ងៃទី១៤-១៦ ខែធ្នូខាងមុខ

ភ្នំពេញ៖ “បុណ្យរំលឹកគុណអង្គរ” លើកទី៥ ឆ្នាំ២០២៥ នឹងប្រារព្ធនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ដែលមានរយៈពេលបីថ្ងៃ។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ការរៀបចំពិធី “បុណ្យរំលឹកគុណអង្គរ”ធ្វើឡើងដើម្បីចូលរួមអបអរសារទរ ខួប៣៣ឆ្នាំនៃ​ការចុះរមណីយ​ដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។ឆ្នាំនេះនឹងរៀបចំ​ប្រារព្ធ ពិធី “បុណ្យរំលឹកគុណអង្គរ” លើកទី៥នៅក្នុងរមណីយដ្ឋានអង្គរចាប់ពីថ្ងៃ ទី១៤-១៦ ខែធ្នូ ។

នាព្រឹកថ្ងៃទី១៤ ខែធ្នូ ចាប់ពីម៉ោង ៦:៣០នាទីព្រឹកពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។នៅថ្ងៃពិធីបើកនេះដែរ​នឹងបើកឱ្យសាធារណជនទូទៅ​ចូលរួមដាក់​បាត្រព្រះសង្ឃ ចំនួន១៣៣អង្គ ចាប់ពីវេលាម៉ោង ០៨:៣៥ នាទីព្រឹកនៅមុខប្រាសាទអង្គរវត្ត ដើម្បីឧទ្ទិសបុណ្យកុសល​ជូនបុព្វការីជនផងដែរ៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner