សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព ព្រិន្ទបាលឯក រ័ត្ន វណ្ណៈ
(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក រ័ត្ន វណ្ណៈ ស្ថិតក្នុងភូមិតាម៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។
សូមរំលឹកថា លោកព្រិន្ទបាលឯក រ័ត្ន វណ្ណៈ នាយក្រុម២ អនុសេនាធំលេខ២ កាំភ្លើងដេកាហ្សិត ៨២ វរសេនាតូចអន្តរាគមន៍លេខ ២៦១ កងពលតូចអន្តរាគមន៍លេខ៦ ពលីជីវិតកាលពីថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក្ត ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយរោគាពាធ ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី រស់ សុផាន់នី ព្រមទាំងក្រុមគ្រួសារ និងបានបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកព្រិន្ទបាលឯក រ័ត្ន វណ្ណៈ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕









អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ