លោក ពូទីន ជំរុញពង្រឹងទំនាក់ទំនងយោធា និងថាមពលនុយក្លេអ៊ែរជាមួយឥណ្ឌូណេស៊ី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងថ្ងៃពុធ បានធ្វើជាម្ចាស់ផ្ទះទទួលសមភាគីឥណ្ឌូណេស៊ី លោក Prabowo Subianto នៅទីក្រុងមូស្គូ ដោយផ្តល់កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ និងសាទរចំពោះទំនាក់ទំនងផ្នែកយោធាកាន់តែស៊ីជម្រៅ ស្របពេលរុស្ស៊ីព្យាយាមពង្រឹងទំនាក់ទំនងជាមួយប្រទេសធំៗលើពិភពលោក។

នេះគឺជាជំនួបលើកទីពីរហើយ រវាងលោកប្រធានាធិបតី Putin និង Prabowo ដែលផ្តោតសំខាន់លើការជំរុញការនាំចេញស្រូវសាលី និងការផ្ទេរបច្ចេកវិទ្យា ចំពេលមានសម្ពាធទណ្ឌកម្មរបស់លោកខាងលិច ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។

កំឡុងជំនួបនោះ លោក Putin បានលើកឡើងថា រុស្ស៊ីនឹងផ្តល់ជំនួយសាងសង់រោងចក្រថាមពលនុយក្លេអែរដំបូងបង្អស់របស់ឥណ្ឌូណេស៊ីនៅឆ្នាំ ២០៣២ និងការស្តារពាណិជ្ជកម្មទ្វេភាគីឡើងវិញ បន្ទាប់ពីធ្លាក់ចុះការនាំចេញស្រូវសាលីរបស់រុស្ស៊ីទៅកាន់ឥណ្ឌូណេស៊ី។

បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការយោធាដ៏រឹងមាំ រួមទាំងការហ្វឹកហ្វឺនកងទ័ពឥណ្ឌូណេស៊ីនៅរុស្ស៊ី និងការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រជ្វា។

ចុងបញ្ចប់នៃជំនួបនេះ លោកប្រធានាធិបត Prabowo បានអញ្ជើញលោក Putin ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ីក្នុងកំឡុងឆ្នាំ ២០២៦ ឬ២០២៧ ការនេះបានសបញ្ជាក់អំពីការពង្រឹងគោលនយោបាយការបរទេសរបស់ឥណ្ឌូណេស៊ី ក្នុងការបើកទូលាយចងសម្ព័ន្ធមិត្តជាមួយប្រទេសដទៃ និងមិនចូលបក្សសម្ព័ន្ធជាមួយប្រទេសណាមួយរបស់ឥណ្ឌូណេស៊ី៕

ប្រភព ៖ modern diplomacyប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner