ក្រសួងអប់រំអនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ចុះឈ្មោះចូលរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅតាមការស្ម័គ្រចិត្ត

ភ្នំពេញ៖ក្រសួងអប់រំយុវជន និងកីឡានឹងអនុញ្ញាតដល់កូនសិស្សដែលជាជនភៀសសឹកដោយសារសង្រ្គាមឈ្លានពានរបស់ថៃទាំងអស់ អាចចុះឈ្មោះចូលរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅតាមការស្ម័គ្រចិត្ត។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥បានឱ្យដឹងថាដើម្បីសម្រួល និង ធានាដំណើរការរៀនសូត្ររបស់សិស្សភៀសសឹក ក្រសួងនឹងអនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ ចុះឈ្មោះចូលរៀនជាបណ្តោះអាសន្ននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅ តាមការស្ម័គ្រចិត្តគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវចាត់ចែង និងរៀបចំក្រុមការងារជួយគាំទ្រ ទទួល និងសម្របសម្រួលការចុះឈ្មោះ តាមកម្រិតថ្នាក់ ,រៀបចំថ្នាក់រៀន និងកាលវិភាគសម្រាប់សិស្សភៀសសឹក ,ផ្តល់ការប្រឹក្សា និងលើកទឹកចិត្តជាប្រចាំដល់សិស្សភៀសសឹក ,រៀបចំក្លឹបសិក្សាតាមមុខវិជ្ជា ដើម្បីជួយគាំទ្រ ជាពិសេសសិស្សថ្នាក់ទី៩ និងទី១២ ,រៀបចំរបាយការណ៍អំពី ការទទួលសិស្ស និងស្ថានភាពរៀនសូត្ររបស់សិស្សភៀសសឹក ។

ជាមួយគ្នានេះក្រសួងបានឱ្យ មាតាបិតា និងអ្នកអាណាព្យាបាល ត្រូវនាំកូនចៅ ទៅចុះឈ្មោះចូលរៀននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅលើកទឹកចិត្ត និងអប់រំកូនៗ ឱ្យមានស្មារតីរឹងមាំ និងផ្តោតលើការសិក្សារៀនសូត្រ។មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រដល់សាលារៀន នៅក្នុងអំឡុងពេលទទួលចុះឈ្មោះសិស្សភៀសសឹក ក៏ដូចជាក្នុងអំឡុងពេលនៃដំណើរការបង្រៀន និងរៀនរៀបចំរបាយការណ៍អំពី ការជួយគាំទ្រសិស្សភៀសសឹក និងផ្ញើមកក្រសួងអប់រំ យុវជន និង កីឡា៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner