អ្នកនាំពាក្យរាជរដ្ឋាភិបាល៖សង្រ្គាមដែលថៃឈ្លានពានកម្ពុជា សត្រូវតែងប្រើចិត្តសាស្រ្ត និងសូម្បីតែបណ្តាញសារព័ត៌មានផ្លូវការ ឯកសារផ្លូវការក៏ពួកគេបោកប្រាស់ដែរ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថាក្នុងពេលសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃមកលើកម្ពុជាទាំងកម្រោល និង យង់ឃ្នងនេះពួកគេបានប្រើប្រាស់នូវវិធីសាស្រ្តពីរដើរទន្ទឹមគ្នាក្នុងនេះប្រើប្រាស់ប្រដាប់អាវុធ និងការប្រើប្រាស់ចិត្តសាស្រ្ត ក្នុងគោលបំណងមហិច្ឆតារបស់ពួកគេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹក ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០២៥នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជុំវិញបញ្ហានេះថា៖”សង្រ្គាមដែលថៃបានឈ្លានពានទឹកដីកម្ពុជាពួកគេបានធ្វើសង្រ្គាមពីរដោយដើរទន្ទឺមគ្នាក្នុងនេះសង្រ្គាមទី១សង្រ្គាមប្រដាប់អាវុធ គឺពួកគេបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទមានទាំងកាំភ្លើងធំ យន្តហោះទម្លាក់គ្រាប់បែក ដ្រូន ផង រហូតដល់ប្រើ្រប្រាស់គ្រាប់បែកចង្កោម បាញ់ផ្សែងពុលសព្វបែបយ៉ាងដែលយើងបានដឹងទាំងអស់គ្នា ។អំពើយង់ឃ្នងរបស់ពួកគេនេះបានប្រព្រឹត្តិមកលើប្រទេសជាតិ កងទ័ពនិងប្រជាពលរដ្ឋយើង។ចំណែកសង្រ្គាមទី២គឺសង្រ្គាមចិត្តសាស្រ្ត ក៏គ្រោះថ្នាក់ដែរប្រសិនបើយើងមិនបានយល់ហើយមិនបានប្រយ័ត្នប្រយែងដោយធ្លាក់ចូលក្នុងអន្ទាក់ពួកវា”។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់បន្ថែមថា៖សង្ដ្រាមនេះវាមានគោលដៅ បំបាក់ស្មារតី បំបាក់ទឹកចិត្តកងទ័ព ប្រជាពលរដ្ឋ ហើយក៏មានចរិកញុះញង់ បំបែកបំបាក់សាមគ្គីភាព រវាងប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ ពីព្រោះគេយល់ឃើញថាការបំបែកបំបាក់បាននេះជាចំណុចខ្សោយមួយរបស់យើង។ក្នុងសង្រ្គាមចិត្តសាស្រ្តនេះដែរ សត្រូវឈ្លានពានរបស់យើងប្រើប្រាស់វិធីសាស្រ្តច្រើនយ៉ាង ក្នុងនេះទី១គឺបណ្តាញសង្គម ដូចយើងបានឃើញស្រាប់ហើយគឺវាបានបង្កើតគណនីក្លែងក្លាយ ច្រើនណាស់ ដាក់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ ហើយគោលដៅបម្រើផលប្រយោជន៍ប្រទេសឈ្លានពាន។ពួកគេបានបន្លំជាខ្មែរក្នុងនេះដូចជាពួកវាបង្ហោះរូបភាពមួយចំនួនដើម្បីបំបាក់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរយើង កងទ័ពយើង គេបង្ហោះសម្លៀកបំពាក់កងទ័ពយើង មាន ឡូហ្គូ កងទ័ពយើងមានឈ្មោះមានអ្វីផ្សេងៗហើយបង្ហោះថានេះគឺគេចាប់បាន។ពេលខ្លះទៀតពួកវាយករូបភាពសង្រ្គាមនៅអ៊ុយក្រែនមកបង្ហោះហើយថានេះគឺជាអាវុធរបស់កម្ពុជាដែលគេកំទេចបាន។

ឯកឧត្តមប៉ែន បូណា បានលើកឡើងដោយពន្យល់ដែរថា”ពេលខ្លះទៀត ពួកគេបង្ហោះរូបភាពអាវុធសម្រាប់បាញ់រថក្រោះ មកបង្ហោះថាចាប់បានពីកងទ័ពកម្ពុជា តែតាមពិតពួកវាយកមកពីប្រទេសផ្សេងទេ។ទាំងអស់នេះសុទ្ធសឹងគេបង្កើតឡើងមកដើម្បីជះមកក្នុងប្រទេសកម្ពុជាយើង។ចំណែកទី៣នោះគេចូលចិត្តប្រើប្រាស់បណ្តាញសារព័ត៌មានផ្លូវការបស់គេតែម្តង យើងឃើញស្រាប់ហើយបណ្តាញសារព័ត៌មានផ្លូវការរបស់ថៃស្ទើរទាំងអស់ ផ្សាយរឿងភូតកុហកគេ បំផ្លិចបំភ្លៃ បម្រើឱ្យសង្រ្គាមចិត្តសាស្រ្តរបស់អ្នកឈ្លានពាន។គេផ្សាយកងទ័ពយើងស្លាប់ប៉ុននេះ ប៉ុននោះនាក់ក្នុងសមរភូមិ ។បងប្អូនយើងអាចយល់ពីបញ្ហាទាំងអស់នេះហើយ។

ឯកឧត្តម អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា”យើងការពារទឹកដីរបស់យើង ចំណែកសត្រូវឈ្លានពានវាចូលមកក្នុងទឹកដីរបស់យើង ចឹងហេតុអ្វីមកផ្សាយចំនួនកងទ័ពដែលស្លាប់ វាអត់មាន ទាំងនេះគឺសុទ្ធសឹងជាការកុហកបោកប្រាស់សុទ្ធសាធ បម្រើសង្រ្គាមចិត្តសាស្រ្ត សុទ្ធសាធ។ចឹងតោងតែបងប្អូនយើងប្រុងប្រយ័តុ្ន”៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner