កងទ័ពថៃកាន់តែប្រើប្រាស់គ្រាប់បែកចង្កោម និងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកកាន់តែខ្លាំងក្លាក្នុងអធិបតេយ្យភាពកម្ពុជា

ភ្នំពេញ៖គិតរហូតមកដល់ពេលនេះចំនួនការប្រើប្រាស់ យន្តហោះចម្បាំងទម្លាក់គ្រាប់បែប F-16 និងការប្រើប្រាស់គ្រាប់បែចង្កោម របស់យោធា ថៃ វាយប្រហារមកលើ កម្ពុជាមានទំហំកាន់តែកើនឡើងជាលំដាប់ និងពង្រីកទីតាំងបាញ់ប្រហារមកលើកម្ពុជាកាន់តែចូលមកជ្រៅ។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១០ហើយដែលយោធាថៃបានធ្វើការឈ្លានពានដោយមិនញញើតមកលើដែនអធិបតេយ្យរបស់កម្ពុជា ដោយភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា អ្វីដែលគួរឱ្យកត់សម្គាល់គឺថារហូតមកដល់ពេលនេះយោធាថៃបានបង្កើនការប្រើប្រាស់យន្ត F16 ក្នុងការវាយប្រហារពីលើអាកាសមកលើកម្ពុជា ហើយចូលមកកាន់តែជ្រៅក្នុងទឹកដីកម្ពុជា តួយ៉ាងដូចជាកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញយន្តហោះ F16 របស់ថៃបានហោះចូលមកទម្លាក់គ្រាប់បែកនៅជិតជំរុំជនភៀសខ្លួនកម្ពុជាក្នុងភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប ហើយចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមក៏មានការកើនឡើង។
លោកជំទាវថ្លែងដែរថាគិតត្រឹមព្រឹកថ្ងៃនេះយោធាថៃនៅតែបន្តបាញ់ផ្លោងចូល មកក្នុងដែនអធិបតេយ្យរបស់កម្ពុជា រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ខណៈដែលស្ថានការណ៍នៅតំបន់ផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ដោយកងកម្លាំងរបស់យើងនៅតែបន្តតាមដានស្ថានការណ៍ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner