សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ដើម្បីគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹកដែលកំពុងជួបការលំបាក

ភ្នំពេញ: លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសហការី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា គោរពជូនតាមរយ: សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលរួមមាន អំបុកជាមួយសាច់គោងៀតចំនួន ៥០០កញ្ចប់ គ្រាប់ជីស្ងួតចំនួន ៥៦០ដប វ៉ែនតាការពារផ្សែងពុលចំនួន២០០ ម៉ាសការពារផ្សែងពុលចំនួន ២០០ និងថវិកាចំនួន ១០ លានរៀល ដើម្បីគាំទ្រដល់កងទ័ពជូរមុខ និងជនភៀសសឹកដែលកំពុងជួបការលំបាក ព្រមទាំងសូមគោរពដឹងគុណជូនដល់វីរៈកងទ័ពជួរមុខ និងថ្នាក់ដឹកនាំកំពូលដែលខិតខំប្រឹងប្រែងក្នុងការការពារប្រជាជន និងបូរណភាពទឹកដីជាតិយើង។

ក្នុងឱកាសនោះ សម្ដេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់សមាគមក្នុងនាមជាសមរភូមិក្រោយរួមគ្នាផ្ដល់ជាកម្លាំងចិត្ត និងគាំទ្រវីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខដែលលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិ និងមាតុភូមិយើង៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner