Zelensky ថា ក្មេងអាយុ៤ឆ្នាំ បានស្លាប់ព្រោះដ្រូនរុស្ស៊ី

កៀវ ៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky និយាយថា ក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់បានស្លាប់ អំឡុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី នៅក្នុងតំបន់ Zhytomyr។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ទៅលើអគារលំនៅដ្ឋានមួយកន្លែង បានសម្លាប់កុមារអាយុ ៤ ឆ្នាំ នៅក្នុងតំបន់ Zhytomyr ភាគកណ្តាលរបស់ប្រទេសអ៊ុយក្រែន ខណៈដែលការវាយប្រហារបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និង បង្កឱ្យមានការដាច់ចរន្តអគ្គិសនី ក្នុងគ្រាដែលមានអាកាសធាតុត្រជាក់។

លោកបានអះអាង កាលពីថ្ងៃអង្គារថា «ជាការវាយប្រហារ នៅមុនបុណ្យណូអែល ដែលមានការជួបជុំគ្រួសារ ហើយនៅចំកណ្តាលការចរចា ដែលមានបំណងបញ្ចប់សង្រ្គាមនេះ»។

អាជ្ញាធរមូលដ្ឋាន បាននិយាយថា មនុស្សបីនាក់បានរងរបួស ក្នុងនោះ មានកុមារពីរនាក់ ប៉ុន្តែ កុមារម្នាក់ ក្រោយមក បានស្លាប់នៅក្នុងមន្ទីរពេទ្យ។

លោក Volodymyr Zelensky បានអះអាងថា ក៏មានការស្លាប់មនុស្ស នៅក្នុងតំបន់ នៃទីក្រុង Kyiv និង Khmelnytskyi ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner