ជនភៀសសឹកជាងមួយពាន់គ្រួសារនៅព្រះវិហារ បានទទួលអំណោយពីសម្តេច ម៉ែន សំអន

‎ព្រះវិហារ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រនិងជាប្រធាន​គណៈ​កម្មាធិការសមាគមនារី​កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំ​ណេះសំណាល និងនាំយកស្បៀងចែកជូនជនភៀសសឹកចំនួន ១.១​៨០​គ្រួសារ នៅខេត្តព្រះវិហារ ។

‎ក្នុងពិធីសំណេះសំណាលនិងជូនអំណោយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសុវត្ថិភាពខេត្តព្រះវិហារ​​សម្តេច​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវប្រសាសន៍សួរសុខទុក្ខ​ពីសំ​ណា​​ក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម​​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់​កងទ័ព កង​នគរបាលយើង ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ការពារ​ជាតិ​ក្នុងការការពារខឿនការពារជាតិ។

‌‎សម្តេច ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែង​តែយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បី​ធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈ​ដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ច​ដ៏ថ្លៃថ្លា​ការពារជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អាជ្ញាធរ​គ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់​ក្រុម​គ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។

‎សូមជម្រាបថា ប្រជាពលរដ្ឋភៀសសឹកចំនួន ១.១៨០គ្រួសារ ទទួលបាន ឃីតកញ្ចប់ , គ្រឿងឧបភោគ បរិភោគ, កេសសម្ភារៈចំនួន ៩មុខ ,អង្ករ និងថវិកាមួយចំនួន៕

អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ និង ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner