ក្រោយ កម្ពុជា-ថៃ ឯកភាពគ្នាលើបទឈប់បាញ់ គិតមកដល់ម៉ោង៤រសៀលថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ស្ថានការណ៍នៅជួរមុខស្ងប់ស្ងាត់

ភ្នំពេញ៖លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថាបន្ទាប់ពីភាគីទាំងពីរគឺកម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមគិតចាប់តាំងតែពីម៉ោង១២,០០ថ្ងៃត្រង់នាថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០២៥ និង គិតដល់ម៉ោង១៦,០០រសៀលថ្ងៃនេះដែរស្ថានការណ៍ជួរមុខមានសភាពស្ងប់ស្ងាត់។

ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានឱ្យដឹងថា៖ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមលើបទឈប់បាញ់ស្ងប់ស្ងាត់ តែ កងកម្លាំងរបស់យើងនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត និងកំពុងបំពេញតួនាទីរបស់ខ្លួនក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់កម្ពុជា។

គួរបញ្ជាក់ថាតាមរយៈសេចក្តីថ្លែងការណ៍រួម រវាង កម្ពុជា-ថៃ គឺបានឯកភាពគ្នាលើបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងរក្សាការឈរជើងនៅទីតាំងបច្ចុប្បន្ន។

ក្នុងសេចក្តីថ្លែងការណ៍រួមនេះដែរ បានចុះហត្ថលេខាក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ ទឹកដីខេត្តប៉ៃលិន ប្រទេសកម្ពុជា និងបានប៉ាក់កាដ ក្នុង ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយក្នុងនេះនាយឧត្តមេសនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ និងដោយមានការចូលរួមសង្កេតពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ផងដែរ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner