ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធដែល​រងការខូតខាតពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ចាប់ផ្ដើមការងារនៅបាត់ដំបង

បាត់ដំបង៖ប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការ​ស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរង​ការខូតខាត​ពីជម្លោះ​ព្រំដែន​កម្ពុជា-ថៃ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំ​ក្រុម​ការងារ​ចម្រុះជួបប្រជុំ​ពិភាក្សាជាមួយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជា​សមាជិកក្រុមការងារចំពោះកិច្ច ដើម្បីចាប់ផ្តើមរៀបចំការគិតគូរក្នុង​ការវាយតម្លៃស្ថានភាពហេដ្ឋារចនាសម្ព័ននានាដែលរងផលប៉ះពាល់នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង។

បេសកកម្មក្នុងសប្ដាហ៍នេះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ក៏បាន​ដឹកនាំក្រុមការងារចុះជួបពលរដ្ឋភៀសសឹក​ដែលកំពុង​ស្នាក់​នៅ​បណ្តោះអាសន្នតាមជំរំសុវត្ថិភាពក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ជាពិសេសពលរដ្ឋដែលលំនៅឋានរបស់ពួកគាត់​ត្រូវបាន​បំផ្លាញ​ដោយ​គ្រាប់ផ្លោង ព្រមទាំងបានជួបជាមួយសិស្ស លោក​គ្រូ អ្នកគ្រូ នៅតាមសាលារៀនមួយចំនួន​ដែលនៅកៀក​នឹងតំបន់រងគ្រោះពី​ការទម្លាក់គ្រាប់ដោយយន្តហោះ​ផងដែរ។

សូមជម្រាបថា យោងតាមសេចក្តីសម្រេចលេខ ១១៣ សសរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារ​ចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ​ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ, សមាស​ភាព​ក្រុមការងារ​ចំពោះ​​កិច្ចនេះ មានតួនាទី សិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែលខូតខាត និងតម្រូវ​ការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner