ឆ្នាំមុន ចិន បំបែកកំណត់ត្រាថ្មី បាញ់បង្ហោះរ៉ុក្តែតទៅកាន់អវកាសរហូតដល់ ៧៣ លើក

ប៉េកាំង ៖ ប្រទេសចិនបានបំបែកកំណត់ត្រាថ្មី តាមរយៈការបាញ់បង្ហោះរ៉ុក្តែតដល់ទៅ ៧៣លើក ក្នុងឆ្នាំ ២០២៥ ដោយការបាញ់បង្ហោះចុងក្រោយ ធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ជាមួយនឹងគ្រាប់រ៉ុក្កែតដឹកជញ្ជូន Long March-7A ដែលបាននាំយកផ្កាយរណប Shijian-29 ទៅកាន់ទីអវកាសដោយជោគជ័យ ។

បើតាមសារព័ត៌មាន Global Times, តាមរយៈបេសកកម្មនេះ ក្រុមហ៊ុនយក្សអវកាសចិន China Aerospace Science and Technology Corporation ហៅកាត់ (CASC) បានបញ្ចប់បេសកកម្មបាញ់បង្ហោះរ៉ុក្តែតទៅកាន់ទីអវកាសចំនួន ៧៣ លើកពេញមួយឆ្នាំ ២០២៥ ។

ក្នុងចំណោម ៧៣លើក រ៉ុក្កែតដឹកជញ្ជូនស៊េរី Long March បានបាញ់បង្ហោះចំនួន ៦៩លើក ខណៈដែលរ៉ុក្កែតដឹកជញ្ជូន Jielong-3 បានបញ្ចប់ការបាញ់បង្ហោះចំនួន៤លើក ដោយបញ្ជូនយានអវកាសជាង ៣០០គ្រឿង រួមទាំងទំនិញផ្សេងៗទៀតទៅកាន់គន្លងតារាវិថី ។

ប្រទេសចិនបានបង្កើតកំណត់ត្រាថ្មី រួមមានទាំងចំនួននៃការបាញ់បង្ហោះ និងបរិមាណផ្ទុកទំនិញបញ្ជូនទៅកាន់ទីអវកាស បើធៀបនឹងឆ្នាំមុន ចិនបាញ់បង្ហោះរ៉ុក្តែតបានត្រឹមតែ ៥១លើក និងយានអវកាសតែជាង ១៩០គ្រឿងប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ចិនមានគោលបំណងចង់វ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីកា្លយជាប្រទេសមហាអំណាចវិទ្យាសាស្ត្រអវកាសនៅឆ្នាំ ២០៥០ ។ នេះបើតាម South China Morning Post ៕

ប្រភព ៖ Global Times និង South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner