វេណេស៊ុយអេឡាកាន់ទុក ១សប្តាហ៍ ដល់អ្នកស្លាប់អំឡុងការវាយប្រហាររបស់អាមេរិក
ការ៉ាកាស ៖ ប្រទេសវេណេស៊ុយអេឡា បានប្រកាសកាន់ទុក្ខ ១សប្តាហ៍ សម្រាប់ជនរងគ្រោះ ដែលបានស្លាប់ ក្រោមស្នាដៃវាយប្រហារ របស់សហរដ្ឋអាមេរិក។
មេដឹកនាំបណ្តោះអាសន្ន របស់វេណេស៊ុយអេឡា លោកស្រី Delcy Rodriguez កាលពីថ្ងៃអង្គារ បានប្រកាសកាន់ទុក្ខ មួយសប្តាហ៍ សម្រាប់មនុស្សដែលត្រូវបានសម្លាប់ នៅក្នុងការវាយលុក របស់សហរដ្ឋអាមេរិក ដែលបានបណ្តេញលោក Nicolas Maduro ជាប្រធានាធិបតីរបស់ខ្លួន ចេញពីតំណែង ចេញពីប្រទេស យ៉ាងតក់ក្រហល់។
លោកស្រី បាននិយាយ តាមទូរទស្សន៍រដ្ឋថា «ខ្ញុំបានសម្រេចចិត្ត ប្រកាសកាន់ទុក្ខ ប្រាំពីរថ្ងៃ ដើម្បីកិត្តិយស របស់យុវជន ស្ត្រី និង បុរស ដែលបានលះបង់ជីវិត ដើម្បីការពារប្រទេសវេណេស៊ុយអេឡា និង ប្រធានាធិបតី Nicolas Maduro»។
ប្រទេសគុយបា និងវេណេស៊ុយអេឡា បាននិយាយថា បុគ្គលិកយោធារបស់ពួកគេ ចំនួន ៥៥ នាក់ ត្រូវបានសម្លាប់ ខណៈដែលអគ្គមេធាវី របស់វេណេស៊ុយអេឡាបាននិយាយអំពី ការស្លាប់ជនស៊ីវិល លាយលំជាមួយយោធា រាប់សិបនាក់ ដោយមិនបានបង្ហាញពីការវិភាគ លម្អិត។
គួរបញ្ជាក់ថា លោក Maduro ត្រូវបានចាប់ខ្លួនជាមួយភរិយា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ក្នុងអំឡុងការវាយប្រហាររបស់សហរដ្ឋអាមេរិក ទៅលើរដ្ឋធានីការ៉ាកាស ក្រោមហេតុផលថា ប្រធានាធិបតីរូបនេះ នៅពីក្រោយលំហូរនៃការជួញដូរគ្រឿងញៀន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត