លោកជំទាវគតិសង្គហបណ្ឌិត ឃួន សុដារី បានគូសបញ្ជាក់ថា សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ បានរួបរួមសាគ្គីគ្នាបានយ៉ាងល្អប្រសើរក្នុងការអនុវត្តន៍គោលនយោបាយរបស់គណបក្ស ទើបធ្វើឱ្យសង្គមកម្ពុជាមានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស និងរស់នៅប្រកបដោយសុខដុមរមនា
ខេត្តកណ្តាល ៖ លោកជំទាវគតិសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល បានគូសបញ្ជាក់ថា សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ បានរួបរួមសាគ្គីគ្នាបានយ៉ាងល្អប្រសើរក្នុងការអនុវត្តន៍គោលនយោបាយរបស់គណបក្ស ទើបធ្វើឱ្យសង្គមកម្ពុជាមានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស និងរស់នៅប្រកបដោយសុខដុមរមនា ។
នេះជាប្រសាសន៍លើកឡើងក្នុងពេលដែលលោកជំទាវអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសេចក្ដីសម្រេចកែសម្រួលភារៈកិច្ច និងតែងតាំងមន្រ្តីក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ។
លោកជំទាវគតិសង្គហបណ្ឌិត ឃួន សុដារី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាជិការទាំងអស់ និងក្រុមការងារចុះមូលដ្ឋាន ដែលបានលះបង់ខ្ពស់ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួន ក្នុងការបម្រើគណបក្សនាពេលកន្លងមកដោយក្តីស្មោះស្ម័គ្រ ។
ជាមួយគ្នានេះ លោកជំទាវ ក៏បានក្រើនរំលឹកដល់សមាជិកសមាជិការ ពង្រឹងកិច្ចសហប្រតិបត្តិរួមគ្នាបន្ថែមទៀតនៅតាមគ្រប់មូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿចិត្តកាន់តែខ្ពស់មកលើគណបក្សប្រជាជនកម្ពុជា ។ ដើម្បីទទួលបានជោគជ័យគ្រប់ភារះកិច្ចមិនមែនយើងធ្វើតែម្នាក់ឯងនោះទេ គឺត្រូវរួបរួមសាមគ្គីគ្នាជាក្រុម ទើបសម្រេចបានផ្លែផ្កាគួរជាទីមោទនចំពោះជាតិ មាតុភូមិ និងបុព្វហេតុក្នុងការបម្រើប្រជាពលរដ្ឋ ។
មិនតែប៉ុណ្ណោះ សកម្មជនយុវជនក្មេងៗជំនាន់ក្រោយត្រូវមានស្មារតីទទួលខុសចំពោះភារៈកិច្ចការងារដែលគណបក្សប្រគល់ជូន ក្នុងការអនុវត្តគោលនយោបាយចតុកោណតំណាក់កាលទី៤ និងតាមដានរាលសភាការណ៍ដែលកើតមានឡើងឲ្យបានច្បាស់លាស់ ដើម្បីធ្វើការវាយបកឲ្យបានទាន់ពេលវេលាចំពោះឧបាយកលទុច្ចរិតរបស់គណបក្សប្រឆាំង ដែលមានបំណងអាក្រក់បំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋ ក្រោមកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ និងកសាងរបស់រដ្ឋាភិបាលស្របច្បាប់ ជាពិសេសពន្យល់ណែនាំសមាជិក សមាជិការថ្នាក់មូលដ្ឋាន បានទទួលជាព័ត៌មាននូវចេតនាមិនល្អគ្រប់ប្រភេទរបស់ក្រុមបក្សប្រឆាំង ៕ធ.ដ