រថយន្តម៉ាស្តារស្លាកលេខរដ្ឋបើកកៀរទ្រូងផ្លូវ និងម៉ូតូរួចបើករត់ត្រូវប្រជាពលដ្ឋដេញចាប់មកវិញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាស្តារស្លាកលេខរដ្ឋមួយគ្រឿងរបស់ក្រួសួងព័ត៌មានទៅកៀរទ្រូងផ្លូវ និងម៉ូតូបណ្តាលឲ្យខូចខាតតិចតួច និងរងរបួសស្រាលបុរសម្នាក់រួចព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋជាច្រើននាក់មានទាំងម៉ូតូ និងម៉ូតូកង់បីឥណ្ឌាបាននាំគ្នាដេញតាមចាប់បានមកវិញ។  

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩ និង១០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវមហាវីថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតបើករថយន្តម៉ាស្តារមួយគ្រឿងពណ៌សពាក់ស្លាកលេខរដ្ឋ11-2-0007ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅកៀរទ្រូងផ្លូវ និងម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះដោយបុរសវ័យចំណាស់ម្នាក់បណ្តាលរងរបួសស្រាល។

បន្ទាប់រថយន្តមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់ខណៈនោះប្រជាពលរដ្ឋឃើញហេតុការនោះក៏បាននាំគ្នាជិះម៉ូតូ ខ្លះជិះម៉ូតូកង់បីដេញតាមពីក្រោយ រហូតមកដល់ចំណុចផ្លូវ៥៩៨ មុខបណ្ណាល័យសម្តេច ហ៊ុន សែន ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ត្រូវបានពលរដ្ឋម្នាក់ជិះម៉ូតូកាក់ពីមុខជាប់ធ្វើឲ្យរថយន្តឈប់រួចរយ៉ែថយក្រោយទៅប៉ះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកបរដោយបុរសម្នាក់ដែរជាអ្នកបើកដេញពីក្រោយផងដែ បណ្តាលឲ្យកំពិតផ្នែកខាងមុខបន្តិចចំណែករថយន្តបង្កទៅមុខទៀតលេងរួចត្រូវប្រជាពលរដ្ឋឃាត់ទាំងរថយន្ត និងអ្នកបើកបរប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន។ក្រោយហេតុការភ្លាមៗមិនឃើញជនរងគ្រោះមកកន្លែងកើតហេតុដោះស្រាយគ្នានោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំធ្វើស្រាវជ្រាវរកភាគីខាងម៉ូតូជនរងគ្រោះមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner