យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 របស់រុស្ស៊ី ហោះល្បាតពីលើសមុទ្រជប៉ុន

មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃពុធថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS របស់រុស្ស៊ី បានធ្វើការហោះហើរល្បាតតាមកាលវិភាគលើដែនទឹកអព្យាក្រឹតនៃសមុទ្រជប៉ុន ។

វីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ Tu-95MS របស់រុស្ស៊ី កំពុងហោះឡើង និងហោះហើរល្បាតពីលើភ្នំ និងសមុទ្រ ។

ក្រសួងការពារជាតិរុស្ស៊ីបន្តថា យន្តហោះទម្លាក់គ្រាប់បែក Tu-95MS ត្រូវបានអមដំណើរដោយយន្តហោះចម្បាំងបំបាំងកាយ Su-35S និងយន្តហោះចម្បាំង Su-30SM ក្នុងអំឡុងពេលហោះហើរល្បាតពីលើសមុទ្រជប៉ុនរយៈពេលជាង ១១ម៉ោង ។

បើតាមក្រសួងការពារជាតិរុស្ស៊ី បេសកកម្មហោះហើររបស់យន្តហោះចម្បាំងមកពីកងកម្លាំងអវកាសរុស្ស៊ី ត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងតឹងរ៉ឹង ស្របតាមច្បាប់អន្តរជាតិ ដែលគ្រប់គ្រងការប្រើប្រាស់ដែនអាកាស ។

ម្យ៉ាងវិញទៀត ការល្បាតរបស់ Tu-95MS ដែលជាយន្តហោះទម្លាក់គ្រាប់បែក មានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីលនុយក្លេអ៊ែរ ធ្វើឡើងស្របនឹងច្បាប់ដែនអាកាសអន្តរជាតិ និងជាផ្នែកមួយនៃការហោះហើរជាធម្មតាប៉ុណ្ណោះ ៕

ប្រភព ៖ AFP និង ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner