គុយបា ធ្វើសមយុទ្ធយោធា រារាំងការឈ្លានពាន

ឡាហាវ៉ាន់ ៖ ប្រទេសគុយបា បានរៀបចំធ្វើសមយុទ្ធយោធា ដោយអះអាងថា ជាវិធីសាស្តល្អបំផុត ក្នុងការរារាំងការឈ្លានពានណាមួយ។

ប្រធានាធិបតី គុយបា លោក Miguel Diaz-Canel ដែលបានត្រួតពិនិត្យ សមយុទ្ធយោធា កាលពីថ្ងៃសៅរ៍ បាននិយាយថា «ជាមធ្យោបាយដ៏ល្អបំផុត ក្នុងការទប់ស្កាត់ការឈ្លានពាន គឺ សម្រាប់ចក្រពត្តិនិយម ដែលត្រូវតែគណនាតម្លៃ នៃ ការវាយប្រហារប្រទេស របស់យើង» ។
លោកបានបន្ថែមថា «ការរៀបចំរបស់យើង សម្រាប់សកម្មភាពយោធាប្រភេទនេះ… វាមានសារៈសំខាន់យ៉ាងសំខាន់ ក្នុងកាលៈទេសៈបច្ចុប្បន្ន»។

ក្រុមប្រឹក្សាការពារជាតិ របស់ប្រទេសគុយបា បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា សមយុទ្ធយោធាទាំងនេះ គឺជាផ្នែកមួយនៃការរៀបចំរបស់ប្រទេស “ក្រោមគោលគំនិតយុទ្ធសាស្ត្រ នៃសង្គ្រាម ប្រជាជនទាំងមូល”។

សមយុទ្ធយោធា និង ការលើកឡើងទាំងនេះ បានកើតមានឡើង បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមាន នៅក្នុងខែនេះ ថា គុយបា ត្រៀមខ្លួនជាស្រេច ដើម្បីដួលរលំ អាចមានវាសនាស្រដៀងនឹងប្រទេសវេណេស៊ុយអេឡា។

វេណេស៊ុយអេឡា គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់គុយបា និងជាអ្នកផ្គត់ផ្គង់ប្រេង និងប្រាក់ដ៏សំខាន់ ដែលលោក Trump បានប្តេជ្ញាថា នឹងកាត់ផ្តាច់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner