សកលវិទ្យាល័យប៉េកាំងប្រគល់គោរមងារជួនសម្តេចតេជោហ៊ុនសែនចាសាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ ទំនងអន្តរជាតិ
សម្តេចតេជោ ហ៊ុន សែន បានទទួលគោរមងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកល វិទ្យាល័យប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ សេចក្តីរាយការណ៍បានពណ៌នាថា គោរមងារដែលសម្តេច នាយករដ្ឋមន្ត្រី បានទទួលកាលពីរសៀលថ្ងៃទី២៥មេសាកន្លងមកនេះ គឺជាគោរមងារប្រគល់ជួនថ្នាក់ដឹកនាំ កំពូលលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រគល់និងទទួល បានធ្វើឡើង ដោយមានវត្តមាននៃ ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំចិន ក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ រួមទាំងនិស្សិតកម្ពុជា-ចិន ដែលកំពុងសិក្សានៅក្នុង សាកលវិទ្យាល័យប៉េកាំង ជាច្រើនរូប។
ក្នុងពិធីនោះ ថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង បានថ្លែង សំដែងនូវ ការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ សកម្មភាពដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការរំលត់ ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ ការស្វែងរកដំណោះស្រាយនយោបាយ ក្នុងការបញ្ចប់ សង្គ្រាមស៊ីវិល នៅកម្ពុជា, ការធ្វើទំនាក់ទំនងអន្តរជាតិ និងការដឹកនាំស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងប្រទេសកម្ពុជា ដោយ ទទួលបានការរីកចម្រើនយ៉ាង ឆាប់រហ័ស ក្នុងរយៈពេលជាង២ទសវត្ស បន្ទាប់ពីកម្ពុជាទទួលបាននូវ សុខសន្តិ ភាពយ៉ាងពេញលេញតាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។