វ៉េណេស៊ុយអេឡា ថា ដោះលែងអ្នកទោសនយោបាយ ជាង៨០០នាក់

ការ៉ាកាស ៖ ប្រទេស វ៉េណេស៊ុយអេឡា បាននិយាយថា ខ្លួនបានដោះលែងអ្នកទោសនយោបាយ ជាង៨០០នាក់ តែ អង្គការក្រៅរដ្ឋាភិបាល ចោទសួរអំពីតួលេខនេះ។

រដ្ឋមន្ត្រីមហាផ្ទៃ វេណេស៊ុយអេឡា លោក Diosdado Cabello មានប្រសាសន៍ កាលពីថ្ងៃចន្ទថា អ្នកទោសនយោបាយ ៨០៨នាក់ ត្រូវបានដោះលែង ចាប់តាំងពី មុនខែធ្នូ ឆ្នាំ២០២៥ ខណៈពេលដែល អ្នកការពារសិទ្ធិមនុស្ស និងសមាជិកគ្រួសារ ចោទសួរអំពីតួលេខផ្លូវការ ដែលមិនឃើញឈ្មោះសមាជិកគ្រួសារ និង ក្រុមឈ្មោះគោលដៅ ដែលត្រូវដោះលែង។

ជាការសង្ស័យ ចំពេលដែល មេដឹកនាំបណ្តោះអាសន្ន លោកស្រី Rodríguez ទើបបាននិយាយ កាលពីប៉ុន្មានថ្ងៃមុនថា មានការដោះលែងអ្នកទោសសរុប ត្រឹម ៦២៦នាក់ ចាប់តាំងពីខែធ្នូ។

ការចោទសួរ ពីតួលេខនេះ ក៏ចំពេលដែល «វេទិកាព្រហ្មទណ្ឌ» ដែលផ្តល់ការគាំទ្រផ្នែកច្បាប់ ដល់អ្នកទោសនយោបាយ បានផ្ទៀងផ្ទាត់ ការសម្លាប់រង្គាល ចំនួន៣៨៣នាក់ ចាប់តាំងពីខែធ្នូ រួមទាំង ជនបរទេសមួយចំនួនទៀត។ វេទិកាព្រហ្មទណ្ឌ បានពន្យល់ ទៅកាន់សារព័ត៌មាន AFP សង្ស័យ ពីរបាយការណ៍ ដោះលែងអ្នកទោសនយោបាយ ទាំងនេះ។

នៅប៉ុន្មានថ្ងៃ បន្ទាប់ពីការទម្លាក់ មេដឹកនាំសង្គមនិយម លោក Nicolas Maduro នៅក្នុងការវាយឆ្មក់ កាលពីថ្ងៃទី ៣ ខែមករា លើរដ្ឋធានី Caracas, រដ្ឋាភិបាល បានអនុវត្ត ការដោះលែងគូប្រជែងនយោបាយមួយចំនួនធំ របស់លោក Maduro ចេញពីពន្ធនាគារ។

សេចក្តីប្រកាស ដែលត្រូវបាន ទីក្រុងវ៉ាស៊ីនតោន សាទរនេះ បានបង្កើតឱ្យមានការរំពឹងទុក នៃ អ្នកទោសជាក្រុមធំ ដែលមានសេរីភាព៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner