វេណេស៊ុយអេឡា រម្លឹកខួប ១ខែ អាមេរិកចាប់ខ្លួនលោកម៉ាឌូរ៉ូ

ការ៉ាកាស ៖ វេណេស៊ុយអេឡា កាលពីថ្ងៃអង្គារ បានប្រារព្ធខួប ១ខែ ដែលសហរដ្ឋអាមេរិក បានចូលទៅចាប់ខ្លួន លោក ម៉ាឌូរ៉ូ។

តាមរយៈសុន្ទរកថា តាមទូរទស្សន៍ ប្រធានាធិបតី បណ្តោះអាសន្ន លោកស្រី Delcy Rodriguez និយាយថា រដ្ឋាភិបាលកំពុងធ្វើការ យ៉ាងយកចិត្តទុកដាក់ លើច្បាប់លើកលែងទោស ដែលអាចនាំទៅដល់ការដោះលែងអ្នកទោសនយោបាយ រាប់រយនាក់។

លោកស្រី ថា «ខ្ញុំបានសន្ទនា តាមទូរស័ព្ទ ជាមួយប្រធានាធិបតី Donald Trump និង រដ្ឋមន្ត្រីការបរទេស Marco Rubio អំពីអ្វីដែលត្រូវតែជាផ្លូវ ឆ្ពោះទៅមុខ ជាមួយនឹងការគោរព»។

ជាមួយគ្នានេះ អ្នកគាំទ្ររដ្ឋាភិបាល រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុង Caracas ដើម្បីទាមទារឱ្យមានការដោះលែង លោក Nicolas Maduro និង ភរិយា។

បាតុករម្នាក់ ឈ្មោះ Jesus Rodriguez មានប្រសាសន៍ថា «ប្រជាជន វេណេហ្ស៊ុយអេឡា ទាមទារឲ្យអាមេរិក ប្រគល់លោកស្រី Cilia Flores និង លោក Nicolas Maduro មកវិញ ពីព្រោះពួកលោក គ្មានកំហុស»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner